ត្រឡប់ក្រោយ

លោក ហ៊ុន សែន បិទផ្លូវចរចាបើបក្សប្រឆាំងយកបញ្ហាអ្នកជាប់ឃុំមកដាក់លើតុ

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីជំហររបស់លោកថា គ្មានការចរចាជាមួយបក្សប្រឆាំងនោះឡើយ ប្រសិនបើរបៀបវារៈអ្នកជាប់ឃុំ ត្រូវបានគេលើកយកមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយនយោបាយនោះ។កាលព្រឹកថ្ងៃសៅរ៍ម្សិលមិញ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងនៅឯស្នាក់ការកណ្ដាលគណបក្សថា គណបក្សប្រឆាំង នឹងស្វែងរកការចរចានយោបាយជាមួយគណបក្សកាន់អំណាច ដើម្បីបើកផ្លូវដល់ការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅឯបរទេស និងដោះលែងតំណាងរាស្ត្របក្សប្រឆាំង មន្ត្រីការពារសិទ្ធិមនុស្ស មន្ត្រីរៀបចំការបោះឆ្នោត និងសកម្មជននយោបាយដទៃទៀត។ទោះជាយ៉ាងណា គេហទំព័រព័ត៌មាន Fresh News ដែលអះអាងថា បានសម្ភាសតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានដកស្រង់សម្ដីលោកនាយករដ្ឋមន្ត្រី ដែលបានអះអាងថា៖ «គ្មានការចរចាណាមួយកើតឡើងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅពេលខាងមុខនេះទេ»។គេហទំព័រដដែលនេះ បានអះអាងទៀតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា បើមានការចចារពេលនេះនឹងអាចជះឥទ្ធិពលទៅលើដំណើរការតុលាការ ដែលកំពុងមានចំណាត់ការលើសំណុំរឿងមួយចំនួន។ប្រភពVOD

http://vodhotnews.com/2016/06/hun-sen-blocked-negotiations-opposition-detainees

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា