ត្រឡប់ក្រោយ

ពលរដ្ឋខ្មែរនៅក្រៅប្រទេសតវ៉ាឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សនិងអ្នកនយោបាយជាប់ឃុំ

ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស បានជួបជុំគ្នាតវ៉ានៅតាមបណ្ដាប្រទេសនានា ដែលពួកគេរស់នៅ ដើម្បីជំរុញឲ្យរដ្ឋាភិបាលទាំងនោះ ដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជា ឲ្យគោរពលទ្ធិប្រជាធិបតេយ្យ ដោះលែងអ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយសរុប ១៩នាក់ ដែលកំពុងជាប់ឃុំ។តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប មន្ត្រីការពារសិទ្ធិអាដហុក ៤រូប មន្ត្រីគ.ជ.ប.មួយរូប និងសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត ត្រូវបានតុលាការកម្ពុជាសម្រេចឲ្យដាក់ឃុំជាបន្តបន្ទាប់ ខណៈលោក កឹម សុខា ក៏កំពុងប្រឈមមុខនឹងការចាប់ខ្លួនពីសំណាក់សមត្ថកិច្ចផងដែរ។វីដេអូឃ្លីបនានា ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកសម្ព័ន្ធខ្មែរ-អាមេរិក បានបង្ហាញថា ការតវ៉ាទាំងនោះ ត្រូវបានគេរៀបចំធ្វើឡើងនៅសហរដ្ឋអាមេរិក ប្រទេសបារាំង និងកាណាដា។នៅក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធខ្មែរ-អាមេរិក បានថ្លែងថា ក្រុមអ្នកតវ៉ានៅរដ្ឋធានីវ៉ាស៊ីងតោន បានស្នើទៅសភាអាមេរិកឲ្យបង្កើតច្បាប់សម្រាប់ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងកាទូត ទៅលើរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងមនុស្សទាំង ១៩រូបនោះ និងជំរុញឲ្យសភាអាមេរិក បង្កើតក្រុមការងារ ដើម្បីធានាដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នាពេលខាងមុខ។ប្រភពVOD

 

http://vodhotnews.com/2016/06/citizens-abroad-to-protest-the-release-of-human-rights-and-political-prisoners

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា