សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃចន្ទនេះបានបដិសេធសំណើសុំនៅក្រៅឃុំរបស់មន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)និងមន្រ្តីអាដហុក៤រូប។កាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូបនិងមន្រ្តីគ.ជ.ប ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុន្នី។ មេធាវីបានឲ្យដឹងថាសាលាដំបូងរាជធានីភ្នំពេញបានបដិសេធសំណើសុំនៅក្រៅឃុំរបស់មេធាវី។ក្រោយពីសវនាការជិត៣ម៉ោង មេធាវីលោក សំ សុគង់ មានប្រសាសន៍ថាចៅក្រមសាលាឧទ្ធរណ៍សម្រេចមិនឲ្យពួកគេនៅក្រៅឃុំ ក្រោមហេតុផលមួយចំនួនរួមមានករណីនេះជាបទឧក្រិដ្ឋ ខ្លាចមិនសហការជាមួយតុលាការ ប៉ះពាល់ដល់ការស៊ើបអង្កេតនិងបារម្ភពីសុវត្ថិភាពរបស់ពួកគាត់។លោក សំ សុគង់ មានប្រសាសន៍ថាការសម្រេចមិនឲ្យនៅក្រៅឃុំជាការរំលោភលើសិទ្ធិកូនក្តីរបស់លោក ហើយលោកថានឹងពិភាក្សាជាមួយកូនក្តី ដើម្បីប្តឹងទៅតុលាការកំពូល។ប្រភពVOD
http://vodhotnews.com/2016/06/appeal-court-denies-bail-release-for-rights-workers