ត្រឡប់ក្រោយ

លោក កឹម សុខា ឲ្យមេធាវីចូលទៅតុលាការជំនួសរូបលោក

ក្រុមសមាជិកសភាគណបក្សសង្រោះជាតិប្រកាន់ជំហរមិនឲ្យលោក កឹម សុខា ចូលខ្លួនទៅតុលាការនៅថ្ងៃស្អែកនេះ តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់តុលាការ ប៉ុន្តែថានឹងចាត់តាំងឲ្យមេធាវីទៅជួបចៅក្រមស៊ើបសួរជំនួសវិញ។កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពីដំណើររឿង «បដិសេធក្នុងការចូលខ្លួន» ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា តាមបញ្ញត្តិមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។ លោក កឹម សុខា បានស្នាក់នៅទីស្នាក់ការរបស់បក្សចាប់តាំងពីថ្ងៃទី២៦ខែឧសភា ខណៈសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួនរូបលោក។ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃចន្ទនេះ ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិបានឲ្យដឹងថាលោក កឹម សុខា នឹងមិនចូលខ្លួនទៅតុលាការនៅថ្ងៃអង្គារស្អែកនេះទេ តែថាបានប្រគល់សិទ្ធិឲ្យក្រុមមេធាវីចូលទៅកាន់តុលាការតាមកាលបរិច្ឆេត ដើម្បីនាំយកលិខិតជូនដំណឹងអំពីមូលហេតុសមស្របនៃការមិនអាចចូលខ្លួនរបស់លោក កឹម សុខានិងលិខិតស្នើសុំដែលជាសារណារបស់ក្រុមមេធាវីទៅជូនចៅក្រមស៊ើបសួរដោយផ្ទាល់។ប្រភពVOD

 

http://vodhotnews.com/2016/06/kem-sokha-ignores-courts-order-possible-arrest-tomorrow

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា