ត្រឡប់ក្រោយ

បុរសបីនាក់ទៀតត្រូវតុលាការផ្ទន្ទាទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ករណីហិង្សានៅក្បែរទីលានប្រជាធិបតេយ្យ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះបានសម្រេចឲ្យបុរសបីនាក់ជាប់ពន្ធនាគារក្នុងម្នាក់ៗ៧ឆ្នាំ ក្រោមបទចោទចូលរួមកុបកម្មកាលពីខែកក្កដា ឆ្នាំ២០១៤ នៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យក្នុងការតវ៉ាមួយដែលគណបក្សសង្គ្រោះជាតិទាមទារឲ្យបើកទីលានប្រជាធិបតេយ្យ។អ្នកទាំងបីត្រូវបានចាប់ខ្លួនកាលពីថ្ងែទី៤និងទី៥ ខែសីហា ឆ្នាំ២០១៥និងត្រូវចៅក្រមស៊ើបសួរសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥។ប្រធានចៅក្រមជំនុំជម្រះលោក ម៉ុង មុនីសោភា បានប្រកាសសាលក្រមភ្លាមៗបន្ទាប់ពីបានចូលដល់ក្នុងបន្ទប់សវនាការនៅម៉ោងប្រហែល៩ព្រឹកថាជនជាប់ចោទ រឿន ចិត្រា យន់ គឹមហួននិងយា ថុង ត្រូវតុលាកាផ្តន្ទាទោសឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ៧ឆ្នាំពីបទចូលរួមក្នុងកុបកម្ម។ក្រោយពីការប្រកាសក្រម លោក រឿន ចិត្រា បាននិយាយឭៗក្នុងបន្ទប់សវនាការថាវាជារឿងអយុត្តិធម៌សម្រាប់ពួកលោក ដោយថាតុលាការបានផ្តន្ទាទោសពួកគាត់ធ្ងន់ធ្ងរជាងអ្នកដែលបានវាយអ្នកតំណាងរាស្រ្តដែលចៅក្រមសម្រេចឲ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ តែត្រូវព្យួរទោស៣ឆ្នាំ។ ជាមួយគ្នានោះដែរ ពេលសមត្ថកិច្ចយកពួកគេចេញពីបន្ទប់សវនាការ ពួកគេខ្លះស្រែកថា៖“តុលាការខ្មែរគ្មានយុត្តិធម៌ និងគ្មានតម្លាភាព…ដូចល្ខោនដែលគេរៀបចំ”។ប្រភពVOD

 

http://vodhotnews.com/2016/06/three-pro-opposition-activists-get-7-year-jail

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា