ត្រឡប់ក្រោយ

លោក ហ៊ុន សែន ព្រមានមិនអត់ឱនឲ្យ ប្រសិនបើមានបាតុកម្មរបស់បក្សប្រឆាំង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានថ្លែងថាការចរចាជាមួយគណបក្សសង្រ្គោះជាតិនឹងមិនមាននោះទេ ប្រសិនបើរបៀបវារៈនៃការចរចានោះទាក់ទងនឹងចំណាត់ការរបស់តុលាការ ដោយលោកព្រមានមិនអត់ឱននោះទេ ប្រសិនបើមានបាតុកម្ម។គណបក្សសង្រ្គោះជាតិបានព្រមានធ្វើមហាបាតុកម្មអហិង្សាមួយ ប្រសិនបើមានការចាប់ខ្លួនប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅពេលខាងមុខ។ តុលាការបានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅតុលាការនៅថ្ងៃអង្គារ ស្អែកនេះ។ រហូតមកដល់ពេលនេះ បក្សប្រឆាំងក៏បានដាក់សំណើទៅគណបក្សប្រជាជនកម្ពុជាដែលសំណើនោះគឺនិយាយពីការដោះលែងសកម្មជនរបស់ខ្លួននិងការបើកផ្លូវឲ្យប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី អាចចូលស្រុកវិញបាន។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)ដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថានឹងមិនមានការចរចាណាមួយរវាងគណបក្សទាំងពីរនោះទេនៅពេលខាងមុខនេះ ដោយលោកថាច្រកចេញតែមួយគត់គឺនៅសភា តែលោកថាគណបក្សសង្រ្គោះជាតិបានបោះចោលរួចទៅហើយ។ ប្រភពVOD

http://vodhotnews.com/2016/06/hun-sen-threatens-to-fight-against-opposition-demonstration

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា