ត្រឡប់ក្រោយ

នាយករដ្ឋមន្រ្តីការពារហេតុផលធ្វើចំណារលើព្រះរាជសាររបស់ព្រះមហាក្សត្រ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះបានថ្លែងថាចំណាររបស់លោកលើព្រះរាជសាររបស់ព្រះមហាក្សត្រជាបែបបទការងាររបស់លោក ហើយលោកថាមិនមានច្បាប់ណាចែងមិនឲ្យចារលើព្រះរាជសាររបស់ព្រះមហាក្សត្រនោះទេ។កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ព្រះមហាក្សត្របានផ្ញើព្រះរាជសារមួយច្បាប់ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីរឿងទទួលញត្តិនិងស្នាមមេដៃរបស់ពលរដ្ឋដែលសុំឲ្យមានព្រះរាជអន្តរាគមន៍លើស្ថានការណ៍នយោបាយបច្ចុប្បន្ន។ លោកបានចារលើព្រះរាជសារនោះចំនួនពីរកន្លែងគឺនៅខាងក្រោមនិងខាងលើ ដោយបញ្ជាឲ្យក្រសួងមហាផ្ទៃស្រាវជ្រាវលើស្នាមមេដៃទាំងនេះ។ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)ដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងថាការចារលើព្រះរាជសារជារឿងធម្មតារបស់លោក ដោយលោកបញ្ជាក់ថានេះជារបៀបការងាររបស់លោកតែប៉ុណ្ណោះ។ លោកថាបើចង់កុំឲ្យលោកចារលើព្រះរាជសារ គួរតែមានច្បាប់ចែងលើបញ្ហានេះ។ លោក ហ៊ុន សែន បញ្ជាក់ថា៖ ”តើនេះជាទោសប្រមាថព្រះមហាក្សត្រទេ”?ប្រភពVOD

 

http://vodhotnews.com/2016/06/hun-sen-defenses-hand-writing-on-kings-letter

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា