ត្រឡប់ក្រោយ

សង្រ្គោះជាតិគ្រោងហែញត្តិពលរដ្ឋថ្វាយព្រះមហាក្សត្រជាថ្មី

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ឲ្យដឹងថា គណបក្សនេះ​កំពុង​ទទួល​បាន​ញត្តិ​ស្នាម​មេដៃ​របស់ពលរដ្ឋ​ទូទាំងប្រទេស​សារជាថ្មី បានជាង​២០ម៉ឺន​នាក់ហើយ ហើយ​គណបក្ស​ប្រឆាំងមួយ​នេះ​គ្រោង​នាំស្នាម​មេដៃដែលទាមទារ​ឲ្យមានការ​ដោះលែង​មន្ត្រីសិទ្ធិមនុស្ស និង​លើកលែងការ​ចោទប្រកាន់​លើ​អ្នកនយោបាយ​ ទៅថ្វាយព្រះមហាក្សត្រ​ម្តងទៀតដែរ។នៅក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃរបស់​គណបក្ស​សង្គ្រោះជាតិ​នៅព្រឹក​ថ្ងៃ​ទី​១៣​ឧសភានេះ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​មិនទាន់អាច​ប្រកាស​អំពី​កាលបរិច្ឆេទ​នៃ​ការ​នាំយក​ស្នាម​មេដៃ​ពលរដ្ឋ​ទៅស្វែងរក​ព្រះរាជអន្តរាគមន៍​ពីព្រះមហាក្សត្រ​នោះនៅឡើយទេ។ ប៉ុន្តែ​លោក អេង ឆៃអ៊ាង អត្ថាធិប្បាយថា គណបក្ស​លោក​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​នាំ​យក​ស្ថានភាព​នយោបាយ​ត្រឡប់មកភាព​ប្រក្រតីវិញ​ តាម​រយៈការ​ដោះស្រាយ​នយោបាយ និង​ការពិភាក្សា ជាមួយ​គណបក្ស​កាន់អំណាច។ប្រភពថ្មីៗ

 

http://www.thmeythmey.com/?page=detail&ctype=article&id=40940&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា