ត្រឡប់ក្រោយ

សកម្មជនអាវខ្មៅម្នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួនជាថ្មីទៀតនៅព្រឹកថ្ងៃចន្ទនេះ

សកម្មជនដីធ្លីដែលពាក់អាវខ្មៅម្នាក់ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួនជាថ្មីទៀតនៅព្រឹកថ្ងៃចន្ទនេះ  ខណៈអ្នកពាក់អាវខ្មៅជាង១០នាក់ មកឃ្លាំមើល សវនាការនៃសាលាឧទ្ធរណ៍លើបណ្តឹងសុំនៅក្រៅឃុំ របស់មន្រ្តីអាដហុក៤នាក់ និងលោក នី ចរិយា មន្រ្តីគជប។អ្នកពាក់អាវខ្មៅដែលអាជ្ញាធរឃាត់ខ្លួននោះ គឺអ្នកស្រី ស ស៊ន ជាសកម្មជនដីធ្លីតំបន់បុរីកីឡា។អាជ្ញាធរ បាននាំខ្លួនសកម្មជនរូបនោះទៅកាន់សាលាខណ្ឌដូនពេញ។សូមបញ្ជាក់ថា យុទ្ធនាការអាវខ្មៅនៅថ្ងៃចន្ទនេះជាលើកទី៦ហើយ ដើម្បីទាមទារឲ្យដោះលែងអ្នកជាប់ឃុំ។យុទ្ធនាការនៅថ្ងៃនេះ សកម្មជនដីធ្លីបានជួបជុំគ្នានៅមុខសាលាឧទ្ធរណ៍ ដើម្បីឃ្លាំមើលសវនាការ លើបណ្តឹងសុំនៅក្រៅឃុំរបស់អ្នកទាំង៥៕

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា