ត្រឡប់ក្រោយ

លោក ហ៊ុន សែន ចង់ឲ្យបក្សប្រឆាំងប៉ះប៉ូវ ទើបមានអន្តរាគមន៍ជួយមនុស្សដែលជាប់ពន្ធនាគារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃចន្ទនេះ បានថ្លែងថាលោកធ្លាប់បានត្រៀមខ្លួនចុះហត្ថលេខាដើម្បីជួយសម្រួលការសម្រាលទោសនិងការឲ្យនៅក្រៅឃុំរបស់មនុស្សមួយចំនួន ស្របពេលលោកប្រតិកម្មនឹងបក្សប្រឆាំង ករណីដែលលោកថាបក្សប្រឆាំងបានប្រមាថគ្រួសាររបស់លោកនិងរឿងរិះគន់ចំណាររបស់លោកលើព្រះរាជសារព្រះមហាក្សត្រ។លោកនាយករដ្ឋមន្រ្តីមិនបានបញ្ចេញឈ្មោះអ្នកដែលលោកត្រៀមជួយសម្រាលទោសនិងឲ្យនៅក្រៅឃុំនោះទេ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP)ដែលធ្វើឡើងនៅកោះពេជ្រ លោក ហ៊ុន សែន បានថ្លែងដោយមិនបញ្ចេញឈ្មោះថាមេដឹកនាំសង្រ្គោះជាតិនិងសកម្មជនរបស់បក្សបានចោទភរិយារប់លោកជាប្រពន្ធរបស់មេដឹកនាំវៀតណាមម្នាក់និងមានកូនប្រុសម្នាក់ គឺលោក ហ៊ុន ម៉ាណែត។ លោកថានេះជាការប្រមាថដែលមិនអាចអត់ឱនឲ្យបាននោះទេ។លោក ហ៊ុន សែន បានថ្លែងថា៖ ពីមុនខ្ញុំបានត្រៀមខ្លួនដើម្បីចុះហត្ថលេខាមួយចំនួន សម្រួលឲ្យបរិយាកាសខ្លះ អាខ្លះវាជាប់គុកតិចតួច អាខ្លះវាអាចសុំនៅក្រៅឃុំ សំឡេងខ្ញុំអាចសម្រួលខ្លះ ស្នើសុំទៅកាន់តុលាការដើម្បីសុំឲ្យនៅក្រៅឃុំ។ យើងសុំគេ មិនមែនបញ្ជាគេទេ។ប្រភពVOD

http://vodhotnews.com/2016/06/hun-sen-wants-opposition-to-pay-him-back

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា