ត្រឡប់ក្រោយ

អ្នកគាំទ្រប្រមូលផ្តុំនៅទីស្នាក់បក្សសង្រ្គោះជាតិ ប្រឆាំងនឹងការចាប់ខ្លួនលោក កឹម សុខា

អ្នកគាំទ្រគណបក្សសង្រ្គោះជាតិរាប់រយនាក់នៅព្រឹកថ្ងៃអង្គារនេះកំពុងប្រមូលផ្តុំគ្នានៅទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើ ដោយពួកគេអះអាងថាដើម្បីប្រឆាំងនឹងការចាប់ខ្លួនលោក កឹម សុខា។ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ឲ្យលោក កឹម សុខា ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពីដំណើររឿង«បដិសេធក្នុងការចូលខ្លួន»ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា តាមបញ្ញត្តិមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។ លោក កឹម សុខា បានបដិសេធចូលខ្លួនទៅតុលាការនៅថ្ងៃនេះ ដោយអនុញ្ញាតឲ្យមេធាវីរបស់លោកចូលជំនួស។រហូតមកដល់ម៉ោង៩ព្រឹកនេះ អ្នកគាំទ្រមានទៅដល់ជាង៦០០នាក់ដែលបានប្រមូលផ្តុំនៅទីស្នាក់ការបក្ស។អ្នកស្រី យឹម នូ អះអាងថាជាអ្នកគាំទ្រមកពីខេត្តតាកែវ ប្រាប់វីអូឌីថាលោកមកទីស្នាក់ការបក្សដើម្បីតាមដានចំណាត់ការរបស់តុលាការនិងប្រឆាំងនឹងការចាប់ខ្លួន លោក កឹម សុខា។ពលរដ្ឋម្នាក់ទៀតមកពីខេត្តកំពង់ចាម លោក ហេង ហ៊ីម មានប្រសាសន៍ថាលោកមកទីស្នាក់ការគណបក្សដើម្បីរារាំងការចាប់ខ្លួនលោក កឹម សុខា។ប្រភពVOD

http://vodhotnews.com/2016/06/pro-cpp-supporters-gather-at-party-against-arrest-of-sokha

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា