ត្រឡប់ក្រោយ

លោក អេង ឆៃអ៊ាង សង្ឃឹមថា CPP និងCNRP មិនប្រើកម្លាំងប្រឈមមុខដាក់គ្នា

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​រក្សា​ជំហ​ចរចា ដោយ​អហិង្សា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង សង្ឃឹមថា គណបក្ស​ទាំងពីរ​នឹងមិន​ប្រើ​កម្លាំង​សមត្ថកិច្ច និង​កម្លាំង​ប្រជាជន ដើម្បី​ប្រឈមមុខ​តទល់​ជាមួយគ្នា​ឡើយ​។​ថ្លែង​ក្នុង​សន្និសីទកាសែត​នៅមុខ​ទីស្នាក់ការ​គណបក្ស មន្ត្រីជាន់ខ្ពស់​រូបនេះ បាន​បញ្ជាក់ថា គណបក្ស​លោក​គ្មាន​ការរៀបចំ​ក្បួន​ធ្វើបាតុកម្ម និង​ការដើរ​ហែ​ក្បួន ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​រវាង​កងកម្លាំង​សមត្ថកិច្ចនិង​អ្នកគាំទ្រ​ខ្លួន​នោះទេ​។​ ការលើកឡើង​របស់លោក អេង ឆៃអ៊ាង នេះ​ធ្វើឡើង​ស្រប​ពេលដែល​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជាច្រើន​នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ នៅ​ព្រឹក​ថ្ងៃទី ១៤ មិថុនា នេះ ខណៈដែល​អ្នកគាំទ្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១​ពាន់​នាក់បានមក​ជួបជុំគ្នា​នៅមុខ​ទីស្នាក់ការ​គណបក្ស​។ ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=40988&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា