ត្រឡប់ក្រោយ

លោក អេង ឆៃអ៊ាង ពន្យល់ដើមហេតុនាំឲ្យឯកឧត្តម សម រង្ស៊ី សម្រេចសរសេរលិខិតទៅសម្តេច

អ្នក​តាម​ដាន​ស្ថាន​ការណ៍​ន​យោបាយ​ ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ក្រោយពី​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សរសេរ​លិខិត​សម្តែង​ការសោកស្តាយ​និង​ថ្កោលទោស​អ្នក​ដែល​ប្រមាថ​ភរិយា និង​កូន​របស់​សម្តេច ហ៊ុន សែន ថា ជា​ភរិយា និង​កូន​មេដឹកនាំ​វៀតណាម​។ ប៉ុន្តែ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​នៃ​សារព័ត៌មាន​ថ្មីៗ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា លិខិត​របស់​ឯកឧត្តម សម រង្ស៊ី នៅពេលនេះ វា​មិនមែនជា​ការធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​អ្វី​ឡើយ តែ​វា​ជា​សីលធម៌ ជាគោលការណ៍ និង​ជា​ចរិត​របស់​អ្នកនយោបាយ​បក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ពេញចិត្ត​នឹង​ជន​ដែល​ប្រមាថ​លើ​គ្រួសារ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ឬ​ជន​ដទៃទៀត បែបនេះ​។ លើសពីនេះ​ទៀត លោក បញ្ជាក់ថា លិខិត​នេះ ក៏​ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់​ស​ម្តេច ហ៊ុន សែន មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។​ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41026&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា