ត្រឡប់ក្រោយ

ស្រីមុំ នឹងចូលតុលាការ ដើម្បីបំភ្លឺរឿងក្តី ពាក់ព័ន្ធនឺងឯកឧត្តម កឹម សុខា

តុលាការ​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​ស្រីមុំ ឲ្យ​ចូល​បំភ្លឺ​សាជាថ្មី ពី​ពាក្យបណ្តឹង​របស់​នាង​។ តាម​ដីកា​នោះ ស្រីមុំ ត្រូវ​ចូលទៅ​កាន់​តុលាការ​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ។ បន្ទាប់ពី​រក្សា​ភាព​ស្ងៀមស្ងាត់​អស់​មួយរយៈ កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ នឹង​បង្ហាញ​វត្តមាន​ម្តងទៀត​នៅ​តុលាការ ដើម្បី​បកស្រាយ​ពី​ដំណើរ​ដើមទង ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម ដែល​នាង​បាន​ប្តឹង​កន្លងមក​។ បើតាម​លោក គឹម វាសនា មេធាវី​របស់​ស្រីមុំ ដែល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ លោក​និង​កូនក្តី នឹង​ចូលទៅ​កាន់​តុលាការ​តាម​ដីកាកោះ ដោយ​មិន​គេចវេះ​ឡើយដើម្បី​បំភ្លឺ​រឿងរ៉ាវ​ខាងលើ​។​
ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏​ជា​តួអង្គ ដែល​ជាប់ទាក់ទង​នឹង​ពាក្យបណ្តឹង​របស់​ស្រីមុំ​ផងដែរ​។ ដោយសារតែ​ពាក្យបណ្តឹង​របស់​ស្រ​មុំ តុលាការ បាន​កោះហៅ​តំណាងរាស្ត្រ​បក្សប្រឆាំង​៣​រូប គឺ​ឯកឧត្តម កឹម សុខា​, លោក ពិន រតនា និង​លោក តុ វ៉ាន​ចាន់​។ ដោយ​សំអាង​លើ​អភ័យឯកសិទ្ធិ​របស់ខ្លួន តំណាងរាស្ត្រ​បក្សប្រឆាំង​ទាំងនោះ បាន​បដិសេធ​មិន​ចូលទៅ​កាន់​តុល​ការ​នោះទេ​។ ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41011&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា