នៅព្រឹកនេះ លោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ចន្ទ័ពិសិដ្ឋ កោះហៅមកសាកសួរចម្លើយ លើសំណុំរឿងសមគំនិតសូកប៉ាន់សាក្សី។លោក នី ចរិយា ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី ដែលពាក់ព័ន្ធនឹងរឿងរ៉ាវអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។កាលពីថ្ងៃទី១៣ មិថុនា លោក នី ចរិយា រួមនិងមន្ត្រីសមាគមអាដហុក៤រូបទៀត បានប្ដឹងទៅសាលាឧទ្ធរណ៍ដើម្បីសុំនៅក្រៅឃុំ ប៉ុន្តែប្រធានអង្គជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ ច្រានចោលនូវការស្នើសុំ ដោយសំអាងហេតុផលថា រឿងនេះស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។ប្រភពRFA
http://www.rfa.org/khmer/news/law/Ny-Chakrya-to-pp-court-06142016233056.html