ត្រឡប់ក្រោយ

តំណាងរាស្រ្តCNRP ៥៥ រូបស្ម័គ្រដើរចូលគុក បើគ្រាន់តែថ្វាយញត្តិព្រះមហាក្សត្រ មានទោសព្រហ្មទណ្ឌ

មន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសថា តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិទាំង ៥៥ រូប​ នឹង​ដើរចូល​ពន្ធនាគារ ប្រសិន​បើ​គ្រាន់តែយក​ញត្តិ​ថ្វាយ​ព្រះ​​មហាក្សត្រ​ ហើយ​ត្រូវជាប់ទោស​ព្រហ្មទណ្ឌ។ ការប្រកាស​របស់​លោក យ៉ែម បុញ្ញឫទ្ធិ ពេល​នេះ ស្របពេល​គណៈកម្មការរបស់​ក្រសួង​មហាផ្ទៃ ដែលដឹកនាំ​ដោយលោក នេត សាវឿន កំពុងស្រាវជ្រាវ និងធ្វើ​កោសល្យ​វិច្ច័យ រកស្នាមមេដៃពលរដ្ឋ​ក្លែងក្លាយ។ ហើយ​កាលពីម្សិលមិញ មន្រ្តីសា្រវជ្រាវ​ បានប្រាប់អ្នកកាសែតថា មានស្នាម​មេដៃមិនប្រក្រតីជាច្រើន។លោក យ៉ែម បុញ្ញឫទ្ធិ ហាក់​មិនទាន់​ជឿ​លើ​ការសន្និដ្ឋាន​នេះឡើយ ព្រោះ​គណបក្ស​លោក​មិនបាន​ចូលរួម​ត្រួតពិនិត្យ​ស្នាម​មេដៃ​អ្នកគាំទ្រ​ជាង១៧ម៉ឺន​នាក់​លើ​ញត្តិ​ខ្លួន ជាមួយ​ក្រុមការងារ​ស្រាវជ្រាវ ដែល​ដឹកនាំ​ដោយ​លោក នេ​ត សាវឿន អគ្គស្នងការ​នរគ​បាល​ជាតិ​នេះ។ ឆ្លើយ​និង​សំនួរ​អ្នកសារព័ត៌មាន​ជុំវិញ​ករណី​ស្នាម​មេដៃ ដែល​គណៈកម្មការ​ស្រាវជ្រាវ​លើកឡើង​នេះ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសថា តំណាងរាស្ត្រ​គណបក្ស​លោក​ទាំង ៥៥ រូប ស្ម័គ្រចិត្ត​ដើរចូល​ពន្ធនាគារ​ដោយ​ខ្លួនឯង ប្រសិនបើ​គ្រាន់តែ​យក​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ហើយ​ត្រូវ​ជាប់ទោស​ព្រហ្មទណ្ឌ។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41032&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា