ត្រឡប់ក្រោយ

អ្នកនាង ខុម ចាន់តារាទី មកបំភ្លឺតាមដីកាតុលាការពាក់ព័ន្ធនឹងលោក កឹម សុខា

អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ មក​បំភ្លឺ​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា នេះ ពាក់ព័ន្ធ​នឹង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា។ការ​មក​បំភ្លឺ​របស់​អ្នកនាង ខុម ចាន់តារាទី នៅ​ពេល​នេះ​តាម​ដីកាកោះ​របស់​ព្រះរាជអាជ្ញា​រង លោក សៀង សុខ ចុះ​ថ្ងៃ​ទី​៨ ខែ​មិថុនា ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារ​កម្ម ដែល​ស្រីមុំ បាន​ចោទ​ប្រកាន់​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​២​រូប គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា ពី​បទ​ពេស្យាចារ​លើ​រូប​នាង។បណ្ដឹង​នោះ​ដែរ តុលាការ​ក្រុង​ភ្នំពេញ​ក៏​បាន​កោះ​ហៅ​លោក កឹម សុខា ក្នុង​នាម​ជា​សាក្សី ប៉ុន្តែ​ទាំង​ប្រធាន​ស្ដីទី និង​តំណាងរាស្ត្រ​បក្ស​នេះ មិន​ដែល​មក​ឆ្លើយ​បំភ្លឺ​តាម​ដីកា​របស់​តុលាការ​ឡើយ។

 

http://www.rfa.org/khmer/news/law/Sreymon-to-pp-court-06152016230407.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា