ត្រឡប់ក្រោយ

សាលាដំបូងរាជធានីភ្នំពេញ បាននាំខ្លួនលោកស្រី លឹម មុន្នី ទៅសួរនាំបន្ថែមនៅព្រឹកនេះ

នៅ​ព្រឹក​ថ្ងៃទី១៦ មិថុនា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​នាំខ្លួន​មន្ត្រី​អាដហុក​ម្នាក់​គឺ​លោកស្រី លឹម មុន្នី ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ មក​សាកសួរ​បន្ថែម​ជុំវិញ​បទ​ចោទ «សូកប៉ាន់​សាក្សី»។ការនាំ​ខ្លួន​លោកស្រី លឹម មុន្នី មក​សាកសួរ​បន្ថែម​នេះ​គឺធ្វើឡើង​ស្របពេល​ដែល​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ កំពុង​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ​ថ្ងៃនេះ​ដែរ ដើម្បី​បកស្រាយ​ពី​ដំណើរ​ដើមទង ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្ម ដែល​នាង​បាន​ប្តឹង​ឯកឧត្តម កឹម សុខា កន្លងមក។សូម​រម្លឹកថា លោកស្រី លឹម មុន្នី និង​មន្ត្រី​អាដហុក៣រូប​ទៀត​លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វង់​ដា និង ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​នាំខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោយពី​ធ្វើការ​ចោទប្រកាន់​ពីបទ «សូកប៉ាន់​សាក្សី» ទាក់ទិន​នឹង​សំណុំរឿង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ។ រីឯ​លោក នី ចរិយា ត្រូវបាន​ចោទ​ពីបទ «សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី» ហើយ​បញ្ជូន​ខ្លួន​ទៅកាន់​ពន្ធនាគារ​ភ្នំពេញ (PJ) ពាក់ព័ន្ធ​នឹង​រឿងក្តី​របស់​ស្រីមុំ​ដូចគ្នា ៕

http://www.thmeythmey.com/?page=detail&ctype=article&id=41066&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា