ត្រឡប់ក្រោយ

ឯកឧត្តម សម រង្ស៊ី រំពឹងថាការចូលស្រុកមុនថ្ងៃបោះឆ្នោត នឹងមានអ្នកគាំទ្រផុសផុលជាងអាណត្តិមុន

មិនមែនជា​លើក​ទី​១​ទេ ដែល​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​គេចខ្លួន​នៅក្រៅ​ប្រទេស ប្រកាសថា ខ្លួន​នឹង​ចូល​ស្រុក​វិញ​ឲ្យ​បាន​មុនពេល​បោះឆ្នោត​។ ប្រមុខ​បក្សប្រឆាំង​រូបនេះ​ក៏​សង្ឃឹមថា ការវិល​ចូល​ស្រុក​មុនពេល​បោះឆ្នោត​នេះ នឹង​អាច​ឲ្យ​លោក​ទទួលបាន​ការគាំទ្រ​យ៉ាង​ផុសផុល​ពី​ប្រជាពលរដ្ឋ​ច្រើនជាង​លើក​មុន​ផងដែរ​។​ឆ្លើយ​នឹង​សំណួរ​នៅក្នុង​កិច្ចសម្ភាសន៍​នៃ​វិទ្យុ​អាស៊ីសេរី ឯកឧត្តម សម រង្ស៊ី បាន​បន្ថែមថា ការវិល​ចូល​ស្រុក​វិញ​មិនមែន​អាស្រ័យ​លើ​ការ​ពេល​ឆាប់ ឬក៏​ពេល​យូរ​នោះទេ ពោលគឺ​អាស្រ័យ​ផលចំណេញ​ដល់​ប្រទេសជាតិ​។ «​បញ្ហាសំខាន់​មិនមែន​បញ្ហា​វិល​ត្រឡប់មក​ពេលណា​ថ្ងៃ​ណា​យ៉ាងម៉េច​ទេ​។ បញ្ហា​ធំ​អ្វីដែល​យើង​ត្រូវតែ​សម្រេច​គឺ​ការផ្លាស់ប្ដូរ … បើ​ថា​ខ្ញុំ​ត្រឡប់​ទៅវិញ​ស្អែក​ធានា​មួយរយ​ភាគរយ ថា​នឹងមាន​ការផ្លាស់ប្ដូរ​ខ្ញុំ​នឹង​ទៅវិញ​ស្អែក​ភ្លាម​។ តែបើ​ថា​មិនបាន​ធានា​ជោគជ័យ​ដែល​យើង​ចង់បាន​ទាំងអស់គ្នា ខ្ញុំ​នឹងមាន​គិតគូរ​ខ្ញុំ​មាន​វិធានការ មានការ​ងារ​ធ្វើ​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​»​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41091&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា