ត្រឡប់ក្រោយ

មន្ត្រីអាដហុក គ្មានសង្ឃឹមថាទទួលបានយុត្តិធម៌ឡើយ

កាលពីរសៀល​ថ្ងៃទី​១៦ មិថុនា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​នាំខ្លួន​លោក យី សុខសាន្ត មន្ត្រី​អាដហុក​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ មក​សាកសួរ​រ​បន្ថែម​ជុំវិញ​បទ​ចោទ «​សូកប៉ាន់​សាក្សី​» ពាក់ព័ន្ធ​និង​ករណី​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​។​ភ្លាមៗ​មុននឹង​ឈាន​ជើង​ចូល​បន្ទប់​សវ​នា​លោក យី សុខសាន្ត បាន​ស្រែកប្រាប់​អ្នកកាសែត​ថា ការឃាត់​ឃុំខ្លួន​រូបលោក និង​សមាជិក​ខ្លួន​ដទៃទៀត គឺជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​ក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ីវិល ហើយ​លោក​គ្មាន​សង្ឃឹមថានឹង​អាច​ទទួលបាន​យុត្តិធម៌​ពី​ប្រព័ន្ធតុលាការ​ឡើយ​។​ក្រៅពី​លោក យី សុខសាន្ត តុលាការ​ក៏បាន​នាំ​លោកស្រី លឹម មុន្នី មក​សាកសួរ​បន្ថែម​ជុំវិញ​បទ​ចោទ «​សូកប៉ាន់​សាក្សី​»​នេះ​កាលពី​ព្រឹក​មិញ​ដែរ ចំពេល​ជាមួយ​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​បាន​ចូលខ្លួន​បំភ្លឺ​នៅ​តុលាការ ដើម្បី​បកស្រាយ​ពី​ដំណើរ​ដើមទង ពាក់ព័ន្ធ​នឹង​អំពើ​សញ្ចារកម្មដែល​នាង​បាន​ប្តឹង​ឯកឧត្តមកឹមសុខាកន្លងមក​។​ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41080&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា