ត្រឡប់ក្រោយ

កម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នាដោះស្រាយបញ្ហាព្រំដែន និងការបោះបង្គោលឲ្យបានឆាប់

កម្ពុជា និង​វៀតណាម ប្ដេជ្ញា​រួមគ្នា​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ការបោះបង្គោល​ព្រំដែន​ផ្លូវគោក​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ឆាប់ ដើម្បី​រៀបចំ​បន្ទាត់​ព្រំដែន​ឲ្យ​មាន​សុខសន្តិភាព​មួយ​ឲ្យ​បានល្អ​។ ការប្ដេជ្ញា​នេះ​ធ្វើឡើង​ក្នុងពេលដែល​ប្រមុខរដ្ឋ​វៀតណាម លោក ត្រាន់ ដាយ​ក្វាង មក​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៤-១៦ ខែមិថុនា ឆ្នាំ​២០១៦​នេះ តប​តាម​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី​។​ក្រសួងការបរទេស​ក​ម្ពុ​ជា បានចេញ​សេចក្ដីថ្លែងការណ៍​ចំនួន​៤​ទំព័រ ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​១៦ ខែមិថុនា​នេះ បាន​ឲ្យ​ដឹងថា ភាគី​ទាំង​ពីរបាន​ប្ដេជ្ញា​ជាថ្មី​ថា​នឹង​បន្ត​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​បណ្តា​សន្ធិសញ្ញា កិច្ចព្រមព្រៀង និង​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​ស្តីពី​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ និង​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ជា​ស្ថាពរ​នូវ​ចំណុច​ព្រំដែន​សេសសល់​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​បញ្ចប់​ការងារ​ខណ្ឌសីមា ។ ជាពិសេស​ការបោះបង្គោល​ព្រំដែន​គោក ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន ក្នុង​គោលបំណង​កសាង​ខ្សែបន្ទាត់​ព្រំដែន នៃ​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍដោយ​ចីរភាព​រវាង​កម្ពុជានិង​វៀតណាម។​ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41095&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា