លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅសាកសួរបន្ថែម នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ។លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឲ្យលោក ហុង សុខហួរ មានភាពស្រឡាំងកាំងយ៉ាងខ្លាំង ដោយសារតែលោក មិនបានដឹងថា កូនក្តីរបស់ខ្លួនត្រូវបាននាំខ្លួនទៅកាន់តុលាការ នៅព្រឹកនេះ។ លោក ជូង ជូងី អះអាងថា ប្រសិនបើតុលាការនាំខ្លួនលោក ហុង សុខហួរ ទៅជំនុំជម្រះ នោះអង្គជំនុំជម្រះ មិនអាចដំណើរការទៅ ដោយគ្មានមេធាវីឡើយ ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោកមេធាវីរូបនេះ សូមមិនឆ្លើយអ្វីច្រើននោះទេ ព្រោះក្នុងអំឡុងពេលនេះ លោកមិនទាន់ដឹងច្បាស់ថាលោក ហុង សុខហួរ ពិតជាត្រូវបាននាំខ្លួនទៅតុលាការរាជធានីភ្នំពេញមែន ឬយ៉ាងណានោះទេ។ លោកបានសម្តែងភាពភ្ជាក់ផ្អើលដូច្នេះថា៖«ខ្ញុំអត់ដឹងផង។ ខ្ញុំមិនដឹងថាគេនាំខ្លួនគាត់ពេលណាទេ។ បើអត់មេធាវី ម៉េចនឹងអាចកាត់ក្តីរឿងគាត់កើត។ កាត់យ៉ាងម៉េច បើអត់មេធាវីផងហ្នឹង»។ ប្រភពVOD
http://www.thmeythmey.com/?page=detail&ctype=article&id=41102&lg=kh&