ត្រឡប់ក្រោយ

CNRP អះអាងថា ការដាក់លិខិតសុំចូលគាល់ព្រះមហាក្សត្រស្របតាមរដ្ឋធម្មនុញ្ញ

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​អះអាងថា ការដាក់​លិខិត​សុំចូល​គាល់​ព្រះមហាក្សត្រ​របស់ខ្លួន ជា​រឿង​ត្រឹមត្រូវ​សម​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។ កា លពី​ថ្ងៃទី ១៤ ខែមិថុនា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិត​ដើម្បី​សុំចូល​គា ល់​ព្រះមហាក្សត្រ​ដោយផ្ទាល់ ដើម្បី​ទូល​ព្រះអង្គ​អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​។​ឆ្លើយតប​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ដែល​ចាត់ទុក​លិខិត​របស់​គណបក្ស​ខ្លួន ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា​នោះ លោក យឹម សុវណ្ណ បកស្រាយ​វិញ​ថា ការ​លិខិត​សុំ​ចូលគាល់​ព្រះមហាក្សត្រ​នេះ គឺ​មិនមែន​រំលោភច្បាប់​រដ្ឋធម្មនុញ្ញ​ឡើយ ដោយសារ​ព្រះមហាក្សត្រ គឺជា​អាជ្ញាកណ្ដាល និង​និមិត្តរូប​ឯកភាព​ជាតិ ដែល​មានចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ។ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បន្ថែមថា ក្នុងនាម​ជា​អ្នកតំណាង​ឲ្យ​ប្រជាពលរដ្ឋ នោះ​គណបក្ស​លោក​មាន​សិទ្ធិ​បម្រើ​ផលប្រយោជន៍​ជាតិ ដែល​អាច​ពាំនាំ​ក្ដី​ព្រួយបារម្ភ​ពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន ដើម្បី​ឲ្យ​ព្រះមហាក្សត្រ​ជួយ​អន្តរាគមន៍​ប​ន្ធួ​រ​បន្ថយ​ភាព​តានតឹង​នយោបាយក្នុងទិសដៅ​ឯកភាព​ជាតិ​។​ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41104&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា