មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានការព្រួយបារម្ភថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គ្មានភាពត្រឹមត្រូវ យុត្តិធម៌ឡើយ ដោយសារតែភាពតានតឹងនយោបាយបច្ចុប្បន្ននេះ។ថ្លែងចំពោះមុខអ្នកគាំទ្រខ្លួននៅមុខទីស្នាក់ការគណបក្ស លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា បើសិនជាភាពតានតឹងនយោបាយនេះ នៅតែបន្តក្ដៅគគុករហូតដល់ការបោះឆ្នោតនោះ ភាព សេរីនិងយុត្តិធម៌ នៃការបោះឆ្នោតនេះ ក៏មិនអាចប្រព្រឹត្តិទៅបានត្រឹមត្រូវឡើយ។«យើងមានការព្រួយបារម្ភ ហេតុអ្វីយើងមានការព្រួយបារម្ភ ព្រោះឆ្នាំក្រោយនេះការបោះឆ្នោតហើយ បោះឆ្នោតឃុំ ២០១៧ បោះឆ្នោតឃុំ ២០១៨ បោះឆ្នោតជ្រើសតំណាងរាស្ត្រ។ តែឥឡូវនេះមិនទាន់បោះឆ្នោតផង វាមានរឿងក្តៅគគុកទៅហើយ ហើយបើសិនក្តៅគគុកតទៅទៀតនេះ តើការបោះឆ្នោតដោយសេរីទេ មិនអាចសេរីបានទេ ព្រោះគេចាប់តំណាងរាស្ត្រគណបក្សធំមួយដាក់គុក គេដេញប្រធានបក្សមិនឲ្យនៅស្រុក គេចង់ចាប់អនុប្រធានគណបក្សទៀត តើការបោះឆ្នោតបានត្រឹមត្រូវទេ គឺអត់ទេ »។ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=41204&lg=kh&