ត្រឡប់ក្រោយ

កម្ពុជា មិនចូលរួមចេញសេចក្តីថ្លែងការណ៍គាំទ្រសេចក្តីសម្រេចតុលាការអន្តរជាតិឡើយ

លោកនាយក​ រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ម៉ឺងម៉ាត់ ថា រាល់​សេចក្តីថ្លែងការណ៍​ទាំងឡាយណា ដែល​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​មិន​សមស្រប កម្ពុជា មិន​ចូលរួម​ជាមួយ​ឡើយ​។ លោក ក៏​ប្រកាស​មិន​គាំទ្រ​ចំពោះ​ សេចក្តីសម្រេច​របស់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន​ផងដែរ​។​

នា​ពិធី​បិទ​ វគ្គ​ប្រគល់​សញ្ញាបត្រ​ដល់​សិស្សសាលា​ភូមិបាល​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោកហ៊ុន សែន បាន​អះអាង​ជាថ្មី​ពី​គោលជំហរ​របស់​កម្ពុជា​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ទទូច​ឲ្យ​បញ្ឈប់​ចោទប្រកាន់​កម្ពុជា​ថា​ជា​អ្នក​បំផ្លាញ​ដំណោះស្រាយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ លោកនាយក​ រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ជម្លោះ ដោយ​ប្រើ​យន្តការ​អាស៊ាន​-​ចិន ដើម្បី​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​សេចក្តីថ្លែងការណ៍​ភាគី​ក្រម​ ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(DOC) ខិតខំ​តាក់តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​(COC)​រវាង​អាស៊ាន​-​ ចិន​និង​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ ដោយ​ជជែក​ពិភាក្សាគ្នា​។ ជាមួយគ្នានេះ លោក ក៏​ទទូច​ភាគី​ពាក់ព័ន្ធ​អត់ធ្មត់​ពី​ការ​គំរាម និង​ប្រើប្រាស់​កងកម្លាំង​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ផងដែរ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា