ត្រឡប់ក្រោយ

លោក សុន ឆ័យ៖ បក្សប្រឆាំងមិនបោះបង់ចោលការចរចាទេ ខណៈពិធីសាសនាគ្រាន់តែជួយស្មារតីអ្នកនយោបាយ

លោក ​សុន ​ឆ័យ ​មន្ត្រី​ជាន់​ខ្ពស់​ និង​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​មណ្ឌល​ភ្នំពេញ។​ លោក ​សុន ​ឆ័យ ​បាន​ថ្លែង​ថា​គណបក្ស​ប្រឆាំង​មិន​បាន​បោះបង់​ចោល​ការ​ចរចា​ទេ ​តែ​ការ​ធ្វើ​ពិធី​សាសនា​នេះ ​គឺ​ធ្វើ​ឲ្យ​ស្មារតី​របស់​អ្នក​នយោបាយ​យក​ការ​ចរចា​ជា​ធំ ​និង​ដើម្បី​ឲ្យ​ព្រលឹង​របស់​អ្នក​ស្នេហា​ជាតិ ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ជួយ​តម្រង់​ទិស​ឲ្យ​ខ្មែរ​បច្ចុប្បន្ន​ ចេះ​សាមគី្គគ្នា​ ជជែក​គ្នា​លើ​បញ្ហា​ផ្សេងៗ។ ​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំ​ពេញ​រូប​នេះ ​បន្ត​ថា​ការ​ធ្វើ​ពិធី​នេះ​មិ​​ន​មែន​ធ្វើ​ឡើង ​ដើម្បី​វាស់​ស្ទង់​ការ​គាំទ្រ​របស់​ប្រជា​ពល​រដ្ឋ​លើ​គណបក្ស​ប្រឆាំង​ទេ ​ហើយ​ការ​គាំទ្រ​កាល​ពី​ឆ្នាំ២០១៣​កន្លង​ទៅ​អាច​បញ្ជាក់​បាន​យ៉ាង​ច្បាស់​។ ​

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា