ត្រឡប់ក្រោយ

លោក កឹម សុខា ប្ដូរសកម្មភាពចុះតាមមូលដ្ឋាន មកថ្លែងសារនយោបាយមុនការបោះឆ្នោតនៅបក្សវិញ?

ក្រោយពី​រង​ការជាប់​បទល្មើស​ជាក់ស្ដែង ពីបទ​ចោទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ធ្វើ​សាក្សី​លើ​សំណុំរឿង​សញ្ចារកម្ម​នោះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ មិន​អាចមាន​សិទ្ធិ​ចុះ​តាម​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ ថ្លែង​សារ​នយោបាយ មុន​ការបោះឆ្នោត​ដូច​សព្វដង​ឡើយ​។ តែ​ប្រធានស្តីទី​រូបនេះ បាន​ប្ដូរ​ផែន​ការជួប​អ្នកគាំទ្រ​ខ្លួន​តាម​មូលដ្ឋាន មកជួប​នៅ​ទីស្នាក់ការ​គណបក្ស ដើម្បី​បង្ហាញ​ជំហប​ក្ស និង​សារ​នយោបាយ​ដល់​ប្រជាពលរដ្ឋ​វិញ​។ រយៈពេល​២៥​ថ្ងៃ​ហើយ ដែល​ឯកឧត្តម កឹម សុខា កំពុងស្នាក់នៅ​ទីស្នាក់ការ​គណបក្ស ។​ទោះបីជាលោក កឹម សុខា មិនអាច​ចុះ​តាម​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ អ្នកគាំទ្រ​ខ្លួន​ជិត​មួយខែ​នេះ​ក្តី ក៏​វា​មិនមែនជា​ឧបសគ្គ​សម្រាប់​ប្រធានស្តីទី​រូបនេះ​ដែរ​។ លោក កឹម សុខា ដែល​គេ​ចាត់ទុកថា ជា​មេដឹកនាំ​នយោបាយ​មួយរូប ដែល​ពូកែ​បញ្ចេញ​សារ​នយោបាយ​ខ្លី​ហើយ​ខ្លឹម ក្នុងការ​ទាក់ទាញ​ចិត្ត​ប្រជាពលរដ្ឋ​នោះ កំពុងតែ​ជួប​អ្នកគាំទ្រ​បង្ហាញ​សារ​នយោបាយ​មុន​ការបោះឆ្នោត កាន់តែ​ងាយស្រួល​ទៅកាន់​អ្នកគាំទ្រ​ខ្លួន​នៅ​ទីស្នាក់ការ​បក្ស ដែល​អាច​ឲ្យ​គណបក្ស​លោក​ទទួលបាន​ប្រជាប្រិយភាព​ដូច​មុន​ផងដែរ។ ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41259&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា