ត្រឡប់ក្រោយ

អគ្គនាយកដ្ឋានពន្ធនាគារអនុញ្ញាតតំណាងរាស្រ្តបក្សប្រឆាំងចូលសួរសុខទុក្ខអ្នកជាប់ឃុំ

អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះចូលសួរសុខទុក្ខសកម្មជនគណបក្សដែលកំពុងជាប់ពន្ធនាគារ តែមិនអនុញ្ញាតឲ្យសួរសុខទុក្ខសមាជិកព្រឹទ្ធសភាបក្សសម រង្ស៊ី លោក ហុង សុខហួរនិងតំណាងរាស្រ្ត លោក អ៊ុំ សំអាន នោះទេ។តំណាងរាស្រ្តដែលរងការវាយដំនៅក្បែរដ្ឋសភា កាលពីខែតុលា ឆ្នាំ២០១៥ លោក គង់ សភា បានដាក់លិខិតមួយច្បាប់ទៅអគ្គនាយកដ្ឋានពន្ធនាគារកាលពីថ្ងៃទី១៦ ខែមិថុនា សុំចូលជួបសួរសុខទុក្ខសកម្មជននិងសមាជិកបក្សដែលកំពុងជាប់ពន្ធនាគារ។ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២០ ខែមិថុនា អគ្គនាយកពន្ធនាគារ លោក ចាន់ គីមសេង បានបញ្ជាក់ថាអគ្គនាយកដ្ឋានអនុញ្ញាតឲ្យលោក គង់ សភានិងតំណាងរាស្រ្តមួយចំនួនទៀត រួមមានលោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឫទ្ធិ លោក ចាន់ ចេង លោក ជា ប៉ូច លោក ងឹម ញេង លោក គឹមសួរ ភិរិទ្ធនិងលោកស្រី ពត ពៅ រួមទាំងសហការីរូបរូបទៀត ចូលសួរសុខទុក្ខអ្នកជាប់ឃុំ១៥នាក់ នៅថ្ងៃទី២១ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩និង៣០នាទីព្រឹក។ ប្រភពVOD

 

http://vodhotnews.com/2016/06/prison-chief-allows-opposition-lawmakers-for-a-visit

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា