ត្រឡប់ក្រោយ

មន្រ្តីអាដហុក១រូប កំពុងបំភ្លឺនៅតុលាការ ជុំវិញបទល្មើស «សូកប៉ាន់សាក្សី»

លោក ណៃ វង់ដា មន្ត្រីអាដហុក១រូប ក្នុងចំណោមមន្រ្តីអាដហុកទាំង៤រូប ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅពេលព្រឹកថ្ងៃទី២១ ខែមិថុនានេះ។ ខណៈពេលនេះ ចៅក្រមស៊ើបសួរ កំពុងតែសាកសួរលោក ណៃ វង់ដា បន្ថែម ទាក់ទងនឹងអំពើ «សូកប៉ានសាក្សី» ដែលលោក រងការចោទប្រកាន់កន្លងមក។បន្ទាប់ពីបញ្ចប់ការសាកសួរលោក ណៃ វង់ដា នៅព្រឹកនេះ តុលាការនឹងបន្តនាំខ្លួនមន្ត្រីអាដហុក១រូបទៀត គឺលោក​ នី សុខា ទៅសាកសួរផងដែរ នៅម៉ោងប្រហែល២ រសៀល នាថ្ងៃទី២១​ មិថុនានេះឯង។ ការសាកសួរលោក នី សុខា ទំនងជាមិនខុសពីការសាកសួរលោក ណៃ វង់ដា នោះទេ ពោលគឺពាក់ព័ន្ធនឹងអំពើ «សូកប៉ាន់សាក្សី» ដូចគ្នា។កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ តុលាការ​បានសួរមន្រ្តីអាដហុក២រូបរួចមកហើយ គឺលោកស្រី លឹម មុន្នី និងលោក យី សុខសាន្ត ជុំវិញបទល្មើស «សូកប៉ាន់សាក្សី» នេះ។ ដោយឡែក លោក នី ចរិយា អគ្គលេខាធិការរងរបស់គជប ក៏ត្រូវបានសួររួចហើយដែរ​ កាលពីថ្ងៃទី១៥ ខែមិថុនា ទាក់ទិននឹងអំពើ «សមគំនិតក្នុងរឿងសូកប៉ាន់សាក្សី» ដែលលោករងការចោទប្រកាន់កន្លងមក។ ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41269&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា