ត្រឡប់ក្រោយ

លោក កែម ឡី រកឃើញថាពលរដ្ឋច្រើនអត់អត្តសញ្ញាណបណ្ណ មានជីវភាពក្រីក្រ និងជំពាក់បំណុលគេច្រើន

លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា បាន​កំពុង​ចុះ​សិក្សា​ស្រាវជ្រាវ​ ពី​បញ្ហា​ជីវភាព​ និង​តម្រូវ​ការ របស់​ប្រជាពលរដ្ឋ​កម្ពុជា ដោយ​ត្រូវ​ទៅ​ស្នាក់​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​បាន​១០​០ផ្ទះ។ ផ្តើម​ការងារ ពី​ចុង​ខែ​ឧសភា មក​ដល់​ពេល​នេះ លោក កែម ឡី បាន​ចុះ​ដល់​ផ្ទះ​ពលរដ្ឋ​បាន​ចំនួន​២០​ផ្ទះ​ហើយ។ តាម​រយៈ ការ​ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​​ទំាង​២០ នៅ​ក្នុង​ខេត្ត​ផ្សេង​ៗ​គ្នា​នោះ លោក​បាន​រក​ឃើញ​ថា ពលរដ្ឋ​ជា​ច្រើន មិន​ទាន់​បាន​ធ្វើ​អត្តសញ្ញាញ​បណ្ណ មាន​ជីវភាព​ក្រីក្រ និង​ជំពាក់​បំណុល​គេ​ច្រើន​ជា​ដើម។ប្រភពRFI

http://km.rfi.fr/cambodia/kem-ley-20-06-2016?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=emission&aef_campaign_ref=partage_user&aef_campaign_date=2016-06-20

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា