នៅព្រឹកនេះ ក្រុមប្រឹក្សាធម្មនុញ្ញ កំពុងរៀបចំពិធីទទួលសមាជិកថ្មីចំនួន ៣ រូប មកជំនួសតំណែងសមាជិកចាស់របស់ស្ថាប័ននេះចំនួន ៣ រូប ដែលត្រូវផុតអាណត្តិ។ ពិធីនេះ រៀបចំធ្វើនៅវិមានរដ្ឋចំការមន ។ប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ រួមទាំងសមាជិក២រូបទៀត នឹងត្រូវចាកចេញពីតំណែង ក្រោយបញ្ចប់អាណត្តិ ក្នុងឆ្នាំ២០១៦នេះ។ ប្រធាន និងសមាជិកដែលត្រូវផ្លាស់ប្តូរនោះគឺ លោក ឯក សំអុល លោក ព្រហ្ម ញាណវិចិត្រ និងអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ផាន់ដារ៉ាវង្ស។ នៅក្នុងកិច្ចប្រជុំដើម្បីផ្តាស់ប្តូរតំណែងនៅព្រឹក ថ្ងៃអង្គារនេះ ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ មិនអនុញ្ញាតឲ្យអ្នកកាសែតចូលយកព័ត៌មានស្តីពីពិធីនេះក្រៅពីអ្នកសារព័ត៌មានទូរទស្សន៍ជាតិកម្ពុជានោះទេ។ លោក ឯក សំអុល ដែលបានទៅកាន់តំណែងក្នុងស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញដោយសាររដ្ឋសភា បោះឆ្នោតជ្រើសរើស ហើយត្រូវសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបោះឆ្នោតឲ្យធ្វើជាប្រធាន ស្ថាប័នបកស្រាយច្បាប់កន្លងមកនេះ នឹងត្រូវជំនួសដោយលោក សំ ព្រហ្មនា ជាអតីតរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលជ្រើសតាំងដោយរដ្ឋសភា។ ប្រភពថ្មីៗ
http://thmeythmey.com/index.php?page=detail&ctype=article&id=41272&lg=kh