ត្រឡប់ក្រោយ

យោធាជាង៨០នាក់ស្នើឲ្យលោក ទៀ បាញ់ ដកហូតដីពីអតីតមេទ័ពម្នាក់

មន្ដ្រីយោធាប្រចាំការនៅមណ្ឌល៤ក្នុងខេត្ដសៀមរាបបានផ្ដិតមេដៃស្នើសុំរដ្ឋមន្ដ្រីការពារជាតិ ដកហូតដីពីមេទាហានម្នាក់ទុកជាសម្បត្ដិរដ្ឋ ដោយអះអាងថាអតីតមេបញ្ជាការរងមួយរូបនៅកងទ័ពជើងគោកបានយកដីនោះទៅចែកបក្សពួកធ្វើជាកម្មសិទ្ធិ។ក្នុងលិខិតសុំអន្ដរាគមន៍ចុះថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៦នេះ ដោយមានស្នាមមេដៃមន្ដ្រីយោធាចំនួន៨១នាក់ បង្ហាញថា ដីទីស្នាក់មណ្ឌល៤ប្រចាំការនៅខេត្ដសៀមរាបទំហំជាង៦ពាន់ម៉ែត្រការ៉េ(៦១២៨ម៉ែត្រការ៉េ) ត្រូវបានអតីតមេបញ្ជាការរងគឺលោក ដុម ហាក់ ទទួលបន្ទុកការិយាល័យទី២នៃកងទ័ពជើងគោកយកទៅបែកចែកដីឲ្យបក្សពួកនិងសាច់ញាតិខាងប្រពន្ធកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួន។លិខិតនោះបន្ថែមថាដីនោះជាអតីតដីសាលាមតេ្ដយ្យ ទៀ បាញ់ ដែលផ្ដល់ឲ្យដោយតំណាងរាស្ដ្រ សៀង ណាំ ឲ្យកងទ័ពជើងគោកធ្វើទីស្នាក់ការជាង១០ឆ្នាំមកហើយ ប៉ុន្ដែបែជាលោក ដុម ហាក់ យកទៅចែកឲ្យសាច់ញាតិបក្សពួកខ្លួនទៅវិញ។លិខិតបញ្ជាក់ថា៖ នៅដើមឆ្នាំ២០១៥ លោក ដុម ហាក់ បានយកដីក្នុងមណ្ឌល៤ទំហំ៦១២៨ម៉ែត្រការ៉េទៅបែកចែកឲ្យមានឈ្មោះលោកវរសេយ៍ឯក ប្រាក់ ហឿន នាយរងការិយាល័យទី២ អតីតប្រធានមណ្ឌល៤កាន់កាប់ទំហំ១២មx៥៤ម លោក ប៊ុត រម្យ នៅក្រសួងការពារជាតិបានដីទំហំ៥,៨០ម៉ែត្រx៥៣,៣០ម៉ែត្រ លោក ជា ម៉េង ជាប្អូនប្រពន្ធលោក ដុម ហាក់ បានដី៤២x២០ម៉ែត្រ លោក តាំង អៀង ត្រូវជាឪពុកមាប្រពន្ធលោក ដុម ហាក់ បានដីទំហំ២០x៣០ម៉ែត្រ។ប្រភពVOD

 

 

http://vodhotnews.com/2016/06/social-army-reqeust-tea-banh-solve-land

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា