ត្រឡប់ក្រោយ

មេធាវីសង្ឈឹមថាមន្រ្តីអាដហុកដែលជាប់ចោទអាចនឹងត្រូវដោះលែង

មេធាវីរបស់មន្ត្រីអាដហុកម្នាក់ដាក់ការសង្ឃឹមថា កូនក្តីរបស់លោកអាចនឹងត្រូវដោះលែងបើយោងតាមអ្វីដែលកូនក្តីរបស់លោកឆ្លើយថាមិនមានកំហុសដូចការចោទប្រកាន់ ខណៈចៅក្រមបានសាកសួរ លោក ណៃ វ៉ង់ដា ជាថ្មីទៀត។នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនានេះ លោក ណៃ វ៉ង់ដា មន្ត្រីរបស់សមាគមអាដហុកត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ទពិសិដ្ឋ កោះហៅមកសាកសួរជាថ្មីពីបទចោទសូកប៉ាន់សាក្សី។ក្រោយការសាកសួរអស់រយៈពេលប្រមាណជា៤ម៉ោងមេធាវីការពារក្តីលោក ណៃ វ៉ង់ដា គឺលោក ឡោ ជុនធី ប្រាប់អ្នកសារព័តមានថាក្នុងអំឡុងពេលសាកសួរនោះកូនក្តីរបស់លោកបានឆ្លើយគ្រប់សំណួររបស់ចៅក្រមពាក់ព័ន្ធនឹងសំណុំរឿងដែលបានចោទប្រកាន់ និងបានស្នើសុំឲ្យតុលាការដោះលែងរូបលោក។ លោកមេធាវីបន្ថែមថាចម្លើយកូនក្តីរបស់លោកបានឆ្លើយថាមិនពាក់ព័ន្ធនឹងការចោទប្រកាន់របស់តុលាការនោះទេ។លោកមានប្រសាសន៍បន្ថែមថា៖ “បើយើង យើងថាមិនចូល បើគេថាអាចចូលខ្លះអីខ្លះទៅ តែបើយើងយើងស្តាប់ទៅថាវាអត់ ឥលូវយើងរងចាំដល់ថ្ងៃគេសម្រេចចុងក្រោយ“។មេធាវីរូបនេះបន្ថែមថាបើយោងលើការឆ្លើយបំភ្លឺរបស់កូនក្តីលោក ណៃ វ៉ង់ដា នឹងអាចត្រូវបានដោះលែង។ប្រភពVOD

http://vodhotnews.com/2016/06/lawyer-hopes-for-a-release-on-adhoc

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា