ត្រឡប់ក្រោយ

តុលាការកំណត់ថ្ងៃបើកសវនាការជំនុំជម្រះករណីសកម្មជនចលនាមាតាធម្មជាតិ ក្រោយពីឃុំខ្លួនលើសថិរវេលា

សាលាដំបូងខេត្តកោះកុងបានសម្រេចបើកសវនាការជំនុំជម្រះលើករណីសកម្មជនចលនាមាតាធម្មជាតិ៣នាក់ នៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះ ខណៈពួកគេត្រូវបានឃុំខ្លួនអស់រយៈពេលជាង១០ខែមកហើយ ដែលផ្ទុយពីការចែងរបស់ច្បាប់ស្តីពីការឃុំខ្លួនបណ្តោះអាសន្ន។សកម្មជនបរិស្ថានទាំងនោះរួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគានិងលោក ស៊ីម សំណាង ហើយពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ ពួកគេត្រូវបានចោទប្រកាន់ក្នុងបទល្មើសមជ្ឈិម តាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ បើតាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌ អំពើគំរាមកំហែងតាមមធ្យោបាយណាក៏ដោយថានឹងប្រព្រឹត្តការបំផ្លិចបំផ្លាញ ការធ្វើឲ្យទ្រុឌទ្រោមឬការធ្វើឲ្យខូចខាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំ។មាត្រា២០៩នៃក្រមព្រហ្មទណ្ឌចែងថាថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងបទមជ្ឈិម(ជាបទល្មើសដែលអតិបរមានៃទោសដាក់ពន្ធនាគារលើសពី៦ថ្ងៃនិងក្រោមឬស្មើ៥ឆ្នាំ)ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទមជ្ឈិម ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៤ខែបានទេ។ ប៉ុន្តែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្តោះអាសន្នបានតែម្តងគត់មិនលើសពីពីរខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវនិងច្បាស់លាស់។ប្រភពVOD

 

http://vodhotnews.com/2016/06/court-detains-mother-nature-activists-over-limited-time

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា