ត្រឡប់ក្រោយ

តុលាការកំពូលបដិសេធបណ្ដឹង២របស់លោក ហុង សុខហួរ

នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល បាន​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សារទុក្ខ​របស់​លោក ហុង សុខហួរ ដោយ​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល។ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​លោក សឹង បញ្ញវុឌ្ឍ សម្រេច​ភ្លាមៗ លើ​បណ្ដឹង​ចំនួន​២ ផ្សេង​គ្នា​ដែល​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ បាន​ប្ដឹង​ទាស់ គឺ​សំណុំរឿង​ទី​១ មេធាវី​ការពារ​ក្ដី​របស់​លោក ហុង សុខហួរ បាន​ប្ដឹង​ទាស់​ដោយ​ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន​របស់​សមត្ថកិច្ច​ប្រឆាំង​លោក ហុង សុខហួរ គឺ​ធ្វើ​ឡើង​ខុស​នីតិវិធី។ រី​ឯ​សំណុំរឿង​ទី​២ ដែល​តុលាការ​លើក​យក​មក​ប្រកាស​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ​នោះ គឺ​ទាក់ទិន​បណ្ដឹង​សារទុក្ខ​របស់​លោក ហុង សុខហួរ ប្រឆាំង​សាលក្រម​ចាត់​របៀប​របស់​តុលាការ​ក្រុង​ភ្នំពេញ។បណ្ដឹង​ទាស់​ទាំង​២​នេះ ត្រូវ​បាន​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ សម្រេច​ទាត់​ចោល ដោយ​រក្សា​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ទុក​ជា​បាន​ការ។ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​បញ្ចប់​ការ​ប្រកាស​សាលដីកា លោក ហុង សុខហួរ ផ្ដល់​បទសម្ភាសន៍​យ៉ាង​ខ្លី​មុន​ត្រូវ​គេ​បញ្ជូន​ចូល​រថយន្ត​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​ថា រឿង​នេះ​លោក​ដឹង​តាំង​ពី​ថ្ងៃ​សវនាការ​ម្ល៉េះ​ថា នឹង​មិន​អាច​ជួយ​រក​យុត្តិធម៌​ឲ្យ​លោក​បាន​ឡើយ៖ «»។ប្រភពRFA

 

http://www.rfa.org/khmer/news/law/Supreme-court-denies-2complaints-of-opposition-senator-06222016013335.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា