គណបក្សនយោបាយធំៗទាំងពីរដែលមានអាសនៈនៅក្នុងរដ្ឋសភា ប្រកាន់ជំហររៀងៗខ្លួនជុំវិញការចរចា ក្នុងការដោះស្រាយវិបត្តិនយោបាយ។ បក្សប្រឆាំងបានបង្ហាញគោលបំណងរបស់ខ្លួនក្នុងការបញ្ចប់បញ្ហា។ ផ្ទុយទៅវិញ បក្សកាន់អំណាចយល់ថា ប្រសិនបើបក្សទាំងពីរផ្ដើមចរចានៅពេលនេះ នឹងនាំឲ្យប៉ះពាល់ដល់នីតិវិធីរបស់តុលាការក្នុងសំណុំរឿងមន្ត្រី និងសកម្មជនបក្សប្រឆាំង។គិតមកដល់ពេលនេះទៅហើយ ពុំទាន់ឃើញមានពន្លឺណាមួយដែលអាចបញ្ជាក់បានថា បក្សនយោបាយទាំងពីរដែលកំពុងអង្គុយបែរខ្នងដាក់គ្នា អាចវិលមកតុចរចានៅឡើយ។វិបត្តិនយោបាយដែលឈានទៅដល់បិទផ្លូវចរចានេះ អ្នកវិភាគមើលឃើញថា ប្រសិនបើដូចអ្វីដែលគណបក្សគ្រប់គ្រងរដ្ឋាភិបាលអះអាងថា ឲ្យបញ្ចប់នីតិវិធីរួចរាល់ជាមុនសិនតាមផ្លូវតុលាការនោះ មានន័យថា គឺជាការព្យាយាមស្ដារប្រជាប្រិយភាពដែលកំពុងបាក់ស្រុតប៉ុណ្ណោះ។លោក មាស នី អ្នកវិភាគឯករាជ្យចាត់ទុកថា ប្រសិនបើការចរចារបស់បក្សនយោបាយទាំងពីរ ពុំបានលើកពីរបៀបវារៈអ្នកជាប់ឃុំមកនិយាយទេ បានន័យថា ជំនួបដែលអាចនឹងកើតឡើងនោះ វានៅតែមិនស្ងប់ចិត្តពីខាងបក្សប្រឆាំង។ប្រភពRFA
http://www.rfa.org/khmer/news/politics/there-is-no-clue-about-the-return-of-culture-of-dialogue-06222016085623.html