ត្រឡប់ក្រោយ

លោកស្រី មូ សុខហួរ៖ ការដាក់បន្ទុកលើបក្សប្រឆាំង មិនមែនជាឆន្ទៈរបស់ចៅក្រមទេ

ការសម្រេច​ ឃាត់ខ្លួន​ឬ​ឃុំខ្លួន​អ្នកនយោបាយ​និង​សកម្មជន​បក្សប្រឆាំង មិនមែន​កើតចេញពី​ឆន្ទៈ​របស់​តុលាការ​ទាំងស្រុង​នោះទេ​។ ប៉ុន្តែ វាជា​វត្តមាន​របស់​អ្នកមានអំណាច ដែល​ឈរ​ពីក្រោយ​ខ្នង ដើម្បី​បង្គាប់​តុលាការ ឲ្យ​ធ្វើតាម​បញ្ជា​របស់ខ្លួន​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី មូ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។តំណាងរាស្ត្រ​ ប្រឆាំង​១​រូប លោកស្រី មូ សុខ​ហួរ អះអាងថា ចំណាត់ការ​របស់​តុលាការ​ទៅលើ​ភាគី​បក្សប្រឆាំង​កន្លងមក មាន​លក្ខណ​នយោបាយ​។ ដូច្នេះ លោកស្រី ជឿជាក់ថា ប្រសិនបើ​មាន​វិធានការ​តាមផ្លូវ​នយោបាយ នោះ​អ្នកនយោបាយ រួមទាំង​សកម្មជន​បក្សប្រឆាំង​ទាំងអស់នឹងមាន​ឱកាស​រួចផុត​ពី​ការ​ឃុំឃាំង​ជាមិនខាន​។​លោកស្រី មូ សុខ​ហួរ បានបញ្ជាក់​បែបនេះ​ថា​៖«​រឿង​ហ្នឹង​ជា​រឿង​នយោបាយ​។ រឿង​នយោបាយ ត្រូវ​ដោះស្រាយ​តាមផ្លូវ​នយោបាយ ទើប​ចប់​។ យើងខ្ញុំ​មើលឃើញថា ការដាក់បន្ទុក​ធ្ងន់ធ្ងរ​នេះ មិនមែនជា​ឆន្ទៈ​របស់​ចៅក្រម​ទាំងអស់​ទេ តែ​ជា​បញ្ជាដែលមាន​អត្ថន័យ​នយោបាយ​សុទ្ធសាធ​»​
ការ​ថ្លែង​របស់​លោកស្រី​បែបនេះ ធ្វើឡើង​ក្រោយពីតុលាការ​កំពូល​បញ្ចប់​ការប្រកាស​សាលដីកា លើ​សំណុំរឿង​របស់លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សម រង្ស៊ី​។ នៅ​ព្រឹក​ថ្ងៃទី​២២ មិថុនា​នេះ តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​លោក ហុង សុខ​ហួរ ហើយ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍ទុកជាបានការ​។ប្រភពថ្មីៗ


http://thmeythmey.com/?page=detail&ctype=article&id=41317&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា