មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានបញ្ចេញ របាយការណ៍វិភាគផ្លូវច្បាប់មួយបង្ហាញថា តុលាការខេត្តកោះកុង គ្មានភស្តុតាងស៊ីសង្វាក់ក្នុងការចោទប្រកាន់ទៅលើសកម្មជន ៣រូបនៃអង្គការមាតាធម្មជាតិដែលកំពុងជាប់ឃុំ និងការចោទប្រកាន់ស្ថាបនិកនៃអង្គការនេះដែលកំពុងនៅក្រៅស្រុក។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលច្រានចោលការរកឃើញនេះ និងព្រមានចាត់វិធានការលើអង្គការសង្គមស៊ីវិលមួយនេះ។គិតមកទល់ពេលនេះ ១០ខែហើយដែលសកម្មជនការពារបរិស្ថានទាំង ៣នាក់ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង ត្រូវជាប់ឃុំបណ្ដោះអាសន្នដោយមិនទាន់បានជំនុំជម្រះ។ពួកគេត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ កាលពីថ្ងៃទី៣១ ខែសីហា តុលាការបដិសេធសំណើនៅក្រៅឃុំរបស់ពួកគេ។ សាលាដំបូងខេត្តកោះកុង នឹងជំនុំជម្រះក្តីអ្នកទាំងបីនៅថ្ងៃទី២៧ ខែមិថុនា ខាងមុខ។លោកមេធាវី ហុង គឹមសួន ជាសមាជិកនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីខាងដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហម ថាការចោទប្រកាន់នេះជាបទមជ្ឈិម។ ដូច្នេះ តុលាការអាចឃុំជនជាប់ចោទបណ្ដោះអាសន្នយ៉ាងយូរបំផុតរយៈពេល ៨ខែ៖ «»។របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះផ្សាយថ្ងៃទី២១ ខែមិថុនា បង្ហាញថា សកម្មជនទាំងបីរូបមិនបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិ គំរាមកំហែង ថានឹងដុតសាឡង់បូមខ្សាច់ទេ។ប្រភពRFA
http://www.rfa.org/khmer/news/law/govt-official-warns-cchr-06232016100202.html