ត្រឡប់ក្រោយ

លោក កែវ រេមី ថាយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅអាចផ្ទុះហិង្សាដូចនៅផ្លូវវេងស្រេង

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​​​របស់​រដ្ឋាភិបាល​បាន​ ថ្លែង​ពី​ម្សិលមិញ​ថា​យុទ្ធនាការ​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» ដែល​គាំទ្រ​ដោយ​សង្គម​ស៊ីវិល​​ត្រូវការ​​​ការ​បញ្ឈប់​​ដោយសារ​វា​​អាច​នាំ​ ឲ្យ​មាន​ការ​ផ្ទុះ​ហិង្សា​ដូច​ការ​តវ៉ា​​នៅ​ផ្លូវ​វេងស្រេង​ប៉ុន្តែ​មន្រ្តី ​សិទ្ធិ​មនុស្ស​ថា​ជា​ករណី​ខុស​គ្នា​។យុទ្ធនាការ​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​» គឺជា​ការ​ប្រមូល​ផ្តុំ​​អហិង្សា​​​ទាមទារ​ឲ្យ​ការ​ដោះលែង​មន្រ្តី​សិទ្ធិ​ មនុស្ស​ដែល​ជាប់​ពន្ធនាគារ​​ក្នុង​រឿង​ដែល​មជ្ឈដ្ឋាន​ទូទៅ​ថា​ជាប់​ ពាក់ព័ន្ធ​នឹង​​នយោបាយ​។ យ៉ាង​ណា​ក៏ដោយ​រាល់​ការ​ប្រមូល​ផ្តុំ​តែង​ត្រូវ​បាន​​​​រំខាន​ពី​សមត្ថកិច្ច ​ដោយ​មាន​ទាំង​ការ​ឃាត់​ខ្លួន​​ផង។លោក កែវ រេមី ដែល​ទើប​ទទួល​តំណែង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​​​នៅ​ខែ ​ឧសភា​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​ការ​ធ្វើ​បាឋកថា​មួយ​​នៅ​ ភ្នំពេញ​​​​ថា​ខណៈ​យុទ្ធនាការ​​នេះ​​ដូចជា​តូច​​​នា​ពេល​ឥឡូវ​នេះ​តែ​វា​​ មាន​សក្តានុពល​​អាច​រីក​ធំ​ឡើង​​ប្រសិន​បើ​​អាជ្ញាធរ​មិន​ «​ធ្វើ​ឲ្យ​វា​ស្ងប់ស្ងាត់​»។លោក​ថា​៖ «​​យើង​មាន​បទពិសោធ​ផ្លូវ​វេងស្រេង​ ​និង​ការ​វាយ​គ្នា​នៅ​ស្ពាន​នាគ​» «​ដូច្នេះ​យើង​ត្រូវ​រក្សា​វា​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ដើម្បី​​​បញ្ចៀស​​​ ការ​កើត​មាន​ភាព​ចលាចល​ស្រដៀង​គ្នា​ម្តង​ទៀត​»។ប្រភពភ្នំពេញប៉ុស្ដិ៍

http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%80%E1%9F%82%E1%9E%9C-%E1%9E%9A%E1%9F%81%E1%9E%98%E1%9E%B8-%E1%9E%90%E1%9E%B6%E1%9E%99%E1%9E%BB%E1%9E%91%E1%9F%92%E1%9E%92%E1%9E%93%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%90%E1%9F%92%E1%9E%84%E1%9F%83%E1%9E%85%E1%9E%93%E1%9F%92%E1%9E%91%E1%9E%96%E1%9E%8E%E1%9F%8C%E1%9E%81%E1%9F%92%E1%9E%98%E1%9F%85%E1%9E%A2%E1%9E%B6%E1%9E%85%E1%9E%95%E1%9F%92%E1%9E%91%E1%9E%BB%E1%9F%87%E1%9E%A0%E1%9E%B7%E1%9E%84%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%8A%E1%9E%BC%E1%9E%85%E1%9E%93%E1%9F%85%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9E%9C%E1%9F%81%E1%9E%84%E1%9E%9F%E1%9F%92%E1%9E%9A%E1%9F%81%E1%9E%84

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា