ត្រឡប់ក្រោយ

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង៤រូបនឹងនាំគ្នាទៅជួបលោក សម រង្ស៊ី នៅប្រទេសហ្វីលីពីន

មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤​រូប នឹង​ជួប​ប្រធាន​របស់​ខ្លួន​នៅ​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ខាង​មុខ ដើម្បី​ជជែក​ពី​ស្ថានការណ៍​នយោបាយ។ ចំណែក​អ្នក​វិភាគ​នយោបាយ​រំពឹង​ថា ក្រោយ​ជំនួប​នេះ គណបក្ស​មាន​ជម្លោះ​ទាំង​ពីរ​អាច​នឹង​ជួប​ចរចា​ដោយ​គេ​ទស្សន៍ទាយ​ថា ពេល​នេះ​ក្រុម​ការងារ​គណបក្ស​ទាំង​កំពុង​ចរចា​គ្នា រង់ចាំ​តែ​សម្រេច​ពី​ថ្នាក់ដឹកនាំ។មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម នឹង​ដឹកនាំ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​ទៅ​ជួប​លោក សម រង្ស៊ី រយៈពេល​ពីរ​ថ្ងៃ​នៅ​ប្រទេស​ហ្វីលីពីន ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​​៣០ ខែ​មិថុនា។មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ថា លោក​ផ្ទាល់ និង​មន្ត្រី​ជាន់​ខ្ពស់​បី​រូប​ទៀត​នៃ​គណបក្ស​នេះ រួម​មាន​លោក ប៉ុល ហំម លោក យឹម សុវណ្ណ លោក អេង ឆៃអ៊ាង នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន​ទាក់ទង​យុទ្ធសាស្ត្រ​នយោបាយ​របស់​គណបក្ស​ សង្គ្រោះ​ជាតិ ជុំវិញ​វិបត្តិ​នយោបាយ​កំពុង​កើត​ឡើង។ប្រភពRFA

 

http://www.rfa.org/khmer/news/politics/opposition-senior-officials-to-meet-samrainsy-in-Philippine-06252016072024.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា