លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាប្រទេសកម្ពុជាមិនមានកម្តៅនយោបាយកើនឡើងនិងមានវិបត្តិនយោបាយ ដូចការលើកឡើងរបស់បក្សប្រឆាំងនោះទេ ដោយលោកចាត់ទុកការលើកឡើងរបស់បក្សប្រឆាំងជា”ឧបាយកលទុច្ចរិត”។ក្នុងពិធីអបអរសាទរខួបលើកទី៦៥នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃអង្គារនេះ លោក ហ៊ុន សែន បានថ្លែងទៅកាន់អ្នកចូលរួមរាប់ពាន់នាក់ថាប្រទេសកម្ពុជាមានការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ លោកបន្តថារដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានជំរុញការអនុវត្តយ៉ាងសកម្មនូវគោលនយោបាយរបស់ខ្លួន។ លោកបានរៀបរាប់ពីស្នាដៃរបស់រដ្ឋាភិបាលក្នុងការដឹកនាំប្រទេស ដែលក្នុងនោះមានការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍប្រទេស។លោក ហ៊ុន សែន បន្តថាចលនានៃការកែទម្រង់គ្រប់ផ្នែកកំពុងតែ”ដំណើរការដ៏ត្រឹមត្រូវ”។ លោកនាយករដ្ឋមន្រ្តីក៏បានយកឱកាសនោះ ថ្លែងសារនយោបាយថាប្រទេសកម្ពុជាពុំមានវិបត្តិនយោបាយអ្វីឡើយ ដោយលោកថាបញ្ហាគណបក្សសង្រ្គោះជាតិ គ្រាន់តែជាការប្រព្រឹត្តខុសរបស់មនុស្សមួយក្រុមតូចប៉ុណ្ណោះ។ប្រភពVOD
http://vodhotnews.com/2016/06/hun-sen-says-cambodia-has-no-political-heat