ត្រឡប់ក្រោយ

លោក សុន ឆ័យ៖ ការកាត់ប្រាក់ខែតំណាងរាស្ត្របក្សប្រឆាំង មិនស្របតាមច្បាប់ឡើយ

រដ្ឋសភា គួរតែ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ប្រសើរ​ជាង​ការព្រមាន​កាត់​ប្រាក់ខែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ម្យ៉ាងទៀត ការ​កាត់​ប្រាក់ខែ​តំណាងរាស្ត្រ​បែបនេះ គឺ​ផ្ទុយទៅនឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ រួមទាំង​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា ថែម​ទៀតផង​។ នេះ​ជាការ​លើកឡើង​របស់ លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។មន្ត្រីជាន់ខ្ពស់​ បក្សប្រឆាំង លោក សុន ឆ័យ បាន​អះអាងថា ពុំមាន​ច្បាប់​ណាមួយ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋសភា កាត់​ប្រាក់ខែ​តំណាងរាស្ត្រ​នោះទេ​។ លោក​បកស្រាយ​ថា រដ្ឋសភា អាច​កាត់​ប្រាក់ខែ​តំណាងរាស្ត្រ​ណា​ម្នាក់ លុះត្រាតែ​តំណាងរាស្ត្រ​រូបនោះ ឈប់សម្រាក​ឬ​មិន​ចូល​បំពេញការងារ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​។
ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សុន ឆ័យ បាន​លើកឡើងថា តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ មាន​ហេតុផល​ត្រឹមត្រូវ ពី​ការមិន​ចូលប្រជុំ ដូច្នេះ​វា មិន​សម​ទំនង​ឡើយ ប្រសិនបើ​រដ្ឋសភា កាត់​ប្រាក់ខែ​របស់​ពួកគេ​មែន​នោះ​។ មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​រូបនេះ បាន​សង្កត់ធ្ងន់ៗ​ថា​៖«​យើង​បាន​សរសេរ​លិខិត​ទៅ​សម្តេច​ប្រធាន (​សម្តេច ហេង សំរិន​) រួចហើយ ដោយ​បញ្ជាក់​ពី​មូល​ហេតុដែល​យើង​មិន​ចូល​សភា​។ យើង មិនមែន​ឈប់​ដោយ​គ្មាន​មូលហេតុ​នោះទេ​»​។ ប្រភពVOD
http://thmeythmey.com/?page=detail&ctype=article&id=41501&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា