ត្រឡប់ក្រោយ

CPP នៅតែមិនផ្តល់ភ្លើងខៀវដល់ CNRP

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាង​ជាថ្មី​ថា គណបក្ស​លោក​នៅតែ​រក្សា​ជំហ​មិន​ជួបចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ លើ​ករណី​ឯកឧត្តម កឹម សុខា និង​ការចាប់​ឃុំ​លើ​តំណាងរាស្ត្រ​ឡើយ ព្រោះ​គណបក្ស​មិនអាច​រំលោភ​លើ​អំណាចតុលាការ​បានទេ ។ លោក សុខ ឥសាន ឆ្លើយតប​ទៅ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ដែល​ប្រកាសប្រាប់​អ្នកគាំទ្រ​ខ្លួន​នៅ​ព្រឹក​នេះ​ថា គណបក្ស​ទាំងពីរ​កំពុងមាន​គម្រោង​ជួបគ្នា​។​លោក សុខ ឥសាន អះអាងថា គណបក្ស​លោក​គ្មាន​កិច្ចការ​អ្វី ដែល​ត្រូវ​ជួបពិភាក្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប៉ះពាល់​ដល់​ដំណើរការ​របស់​តុលាការ លើ​ករណី​ឯកឧត្តម កឹម សុខា និង​តំណាងរាស្ត្រ​បក្សប្រឆាំង​នេះឡើយ ព្រោះ​ករណីនេះ​មិនមែន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ​។ «​បើសិនជា​តុលាការ​មានការ​សម្រេច​សាលក្រម​ជា​ស្ថាពរ​នោះ ប្រហែលជា​អាចមាន​ការជួប​ចរចា​គ្នា ហើយ​នាយករដ្ឋមន្ត្រី គាត់​អាចមាន​សិទ្ធិ​ជួយ​អន្តរាគមន៍​បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ ឥសាន ដែល​បកស្រាយ​ផ្ទុយ​ពី​ការរំពឹងទុក​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាស​ប្រាប់​អ្នកគាំទ្រ​ខ្លួន​នៅ​ទីស្នាក់ការ​បក្ស​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​ការវិវត្ត​ខ្លះៗ​ហើយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុងមាន​គម្រោង​នឹង​ជួបគ្នា​នៅពេល​ខាងមុខ​។ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41504&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា