ត្រឡប់ក្រោយ

CPPនឹងចូលរួមធ្វើ ឲ្យដំណើរការ បោះឆ្នោតឃុំ-សង្កាត់ ប្រកបដោយ អព្យាក្រឹតភាព

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា (CPP)និងនាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៦នេះ បានប្រកាសថា គណបក្សប្រជាជនកម្ពុជា នឹងចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល និង គណបក្សនានា ក្នុងការបង្កើតបរិយាកាស នយោបាយ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នៅឆ្នាំ ២០១៧ខាងមុខ ឲ្យមានលក្ខណៈអព្យាក្រឹត សេរី ប្រជាធិបតេយ្យ និងសុខសាន្ត ។
 លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធី  ប្រារព្ធ​ខួបអនុស្សាវរីយ៏ លើក៦៥​ ថ្ងៃ​បង្កើត​គណបក្ស​ ប្រជាជនកម្ពុជា​ ថា"គណបក្ស​ប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា នឹងចូលរួមយ៉ាងសកម្ម ជាមួយគណបក្ស នយោបាយ នានាដើម្បីឲ្យដំណើរការ បោះឆ្នោត ប្រកបដោយសេរី និងយុត្តិធម៌ ដោយឈរលើមូលដ្ឋានអនុវត្តតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត" ។ទន្ទឹមនឹងនេះ លោក ហ៊ុន សែន អំពាវនាវឲ្យប្រជាជនគ្រប់រូប  ដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នា តាមការណែនាំ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ប្រភពដើមពម្ពិល

http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/9131.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា