ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្ត្រី៖ រយៈពេល ៦៥ឆ្នាំ ទោះប្រឈមនឹងការវិវត្តន៍ យ៉ាងស្មុគស្មាញក៏ CPP ស្ថិតនៅ និងផ្សារ ភ្ជាប់ខ្លួនជាមួយពលរដ្ឋជានិច្ច

ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) លោក ហ៊ុន សែន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានលើកឡើងថា ក្នុងរយៈពេល ៦៥ឆ្នាំ ទោះបីប្រឈមនឹងការវិវត្តន៍ យ៉ាងស្មុគស្មាញ ក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា នៅតែស្ថិត និងផ្សារភ្ជាប់ខ្លួនជាមួយប្រជាពលរដ្ឋជានិច្ច ។ក្នុងឱកាសអញ្ជើញចូលរួមរួមជាអធិបតី ក្នុងខួបអនុស្សាវរីយ៍លើក៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨មិថុនា ១៩៥១-២៨មិថុនា ២០១៦ នៅថ្ងៃទី២៨ ខែមិថុនា នាស្នាក់ការគណបក្សប្រជាជនកម្ពុជា លោក បានមានប្រសាសន៍ថា ក្នុងរយៈពេល ៦៥ឆ្នាំ ក្នុងការបំពេញបេសកកម្មបម្រើជាតិ ទោះបីត្រូវប្រឈមនឹង ការវិវត្តន៍ប្រែប្រួលយ៉ាងស្មុគស្មាញបំផុត នៃសភាពការណ៍ជាតិ និងអន្តរជាតិយ៉ាងណាក្តី ក៏គណបក្ស ប្រជាជនកម្ពុជា បានស្ថិតនៅ និងបានផ្សារភ្ជាប់ខ្លួនជានិច្ចជាមួយប្រជាជន ពុះពារឆ្លងកាត់បណ្ដា ដំណាក់ កាលធំៗជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិជាច្រើន ។ លោក បានបន្តថា “ដំណាក់កាលធំៗជាប្រវត្តិសាស្ត្រនោះរួមមាន ការតស៊ូប្រឆាំងរបបអាណានិគមនិយម ដើម្បីឯករាជ្យជាតិ, សង្គ្រាមដែលបង្កឡើងដោយរបបសាធារណរដ្ឋខ្មែរ និងពួកបរទេសឈ្លានពានពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ជាពិសេសការតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលទទួលបានមហា ជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩” ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា