ត្រឡប់ក្រោយ

សាលាឧទ្ធរណ៍កោះហៅលោក កឹម សុខា ឲ្យចូលមកតុលាការ

ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានកោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ឲ្យចូលខ្លួនមកតុលាការនៅសប្តាហ៍ក្រោយ ទាក់ទងនឹងការប្តឹងទាស់របស់មេធាវី សុំឲ្យលុបចោលនីតិវិធីនិងទម្លាក់ចោលការចោទប្រកាន់របស់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញលើលោក កឹម សុខា។ក្នុងដីកាកោះហៅចុះថ្ងៃទី២២ ខែមិថុនា ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោក ហ៊ឹង ប៊ុនជា បានកោះហៅលោក កឹម សុខា ឲ្យចូលមកសាលាឧទ្ធរណ៍ នៅថ្ងៃទី៤ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹក ដើម្បីជំនុំជម្រះពីបទបដិសេធក្នុងការចូលខ្លួន។លោក សំ សុគង់ មេធាវីរបស់លោក កឹម សុខា ប្រាប់វីអូឌីនៅរសៀលថ្ងៃអង្គារនេះថាកាលពីថ្ងៃទី១៣ខែឧសភា ក្រុមមេធាវីបានប្តឹងទាស់ទៅសាលាឧទ្ធរណ៍ ករណីការចោទប្រកាន់លើលោក កឹម សុខា ថាប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងការមិនចូលខ្លួនទៅតុលាការនិងប្រឆាំងនឹងនីតិវិធីរបស់តុលាការក្នុងការហៅលោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការ។លោក សំ សុគង់ បានបញ្ជាក់ថាលោកនឹងពិភាក្សាជាមួយកូនក្តីថាតើកូនក្តី នឹងសម្រេចចូលខ្លួនឬយ៉ាងណា។ លោកមានប្រសាសន៍ថា៖ ចាំមើលក្រុមមេធាវីនឹងពិភាក្សាជាមួយកូនក្តីថាតើមានបំណងទៅឬមិនទៅ តែបើមិនទៅ មេធាវីក៏ទៅដែរ។ប្រភពVOD

 

http://vodhotnews.com/2016/06/appeal-court-issued-warrant-for-sokha

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា