ត្រឡប់ក្រោយ

លោក ហ៊ុន សែន ស្នើឲ្យបណ្ដាទូតកែទម្រង់ខ្លួន ហើយកុំធ្វើជា«សេក» និយាយតាមបក្សប្រឆាំង

ពិធី​រំលឹក​ខួប​ទី ៦៥ឆ្នាំ ថ្ងៃ​បង្កើត​ស្ថាប័នគយ និង​រដ្ឋាករ​កម្ពុជា​នៅ​ព្រឹក​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​បណ្ដា​អង្គទូត​ទាំងអស់​ថា កុំ​ទាន់​ព្រួយបារម្ភ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ព្រោះ​កម្ពុជា​គ្មាន​​វិបត្តិ​នយោបាយ​ដូចជា​ការលើកឡើង​រប​ស់​បក្សប្រឆាំង​នោះទេ។ ប្រមុខ​រដ្ឋាភិបាល​ស្នើ​ឲ្យ​បណ្ដា​អង្គទូត ស្គាល់​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ឲ្យ​បាន​ច្បា​ស់សិន មុននឹង​ថា​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា។នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្នើ​ឲ្យ​បណ្ដា​អង្គទូត​ទាំងនោះ កែទម្រង់​ខ្លួន ក្នុង​ការទទួល​ព័ត៌មាន​ពិត​ច្បាស់លាស់​សិន ដោយ​មិនត្រូវ​ធ្វើជា«សេក» និយាយ​តាមតែ​បក្សប្រឆាំង​នោះឡើយ។ «ទូត​នានា​ខ្ញុំ​សូម​ឲ្យ​កែទម្រង់​ទៅ ថ្ងៃមុន​ខ្ញុំ​សូម​ឲ្យ​ទូត​អាល្លឺម៉ង់ ខ្ញុំ​សូម​ឲ្យ​អឺរ៉ុប​កែទម្រង់ កែទម្រង់​ទទួល​ព័ត៌មាន ព្រោះ​អឺរ៉ុប​តែង​ទទួល​ព័ត៌មាន​អត់​ច្បាស់​ទេ។ ហើយ​ខ្ញុំ​ផ្ដាំ​តាម​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ឲ្យ​ប្រាប់​ឯកអគ្គរដ្ឋទូត​EU ថា​នៅ​ភ្នំពេញ​ត្រូវ​កែទម្រង់​ពីរ ទី១ កែទម្រង់​ប្រភព​ទទួល​ព័ត៌មាន និង​ទី២ ត្រូវ​កែទម្រង់​ឲ្យ​ស្គាល់​អង្គហេតុ​និង​អង្គច្បាប់»។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល៕

http://www.thmeythmey.com/?page=detail&ctype=article&id=41550&lg=kh&

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា