លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងមន្ត្រីជាន់ខ្ពស់បក្សមួយចំនួន កំពុងជួបប្រជុំគ្នា នៅក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។ប្រតិភូគណបក្សសង្គ្រោះជាតិមួយចំនួន ដែលរួមមានលោក ប៉ុល ហំម, លោក យឹម សុវណ្ណ, លោក អ៊ូ ច័ន្ទឫទ្ធិ, លោកអេង ឆៃអ៊ាង និងលោកស្រី មូ សុខហួរផង បានចាកចេញពីកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ទៅជួបឯកឧត្តម សម រង្ស៊ី នៅទីនោះ។លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មាធិការវិន័យគណបក្ស ធ្លាប់បញ្ជាក់ថា ការស្កាត់ទៅជួបប្រធានរបស់ខ្លួនក្នុងកាលៈទេសៈនេះ គឺដើម្បីពិភាក្សាពីកិច្ចការនយោបាយនាពេលបច្ចុប្បន្ន។លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ក្រោយពីបញ្ចប់ជំនួបជាមួយឯកឧត្តម សម រង្ស៊ី ប្រតិភូទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៣០ ខែមិថុនា។ បន្ទាប់មក គណបក្សប្រឆាំងមួយនេះ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍តែម្តង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦៕ប្រភពថ្មីៗ
http://www.thmeythmey.com/?page=detail&ctype=article&id=41549&lg=kh&