ត្រឡប់ក្រោយ

លោក ហ៊ុន សែន ថានឹងប្រើ “បន្លាជួសបន្លា” ករណីលោក កឹម សុខា

លោក ហ៊ុន សែន នៅថ្ងៃពុធនេះថ្លែងថាលោកនឹងប្រើយុទ្ធសាស្ត្រ “បន្លាជួសបន្លា” ករណីលោក កឹម សុខា បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងនិយាយថានាយករដ្ឋមន្រ្តីកំពុងភ័យពីការចាញ់ឆ្នោតនៅពេលខាងមុខ។ក្នុងពិធីរំលឹកខួបឆ្នាំទី៦៥ នៃការបង្កើតស្ថាប័នគយនិងរដ្ឋាករ លោក ហ៊ុន សែន ថ្លែងថាលោកបានត្រជាក់ចិត្តវិញហើយករណីលោក កឹម សុខា ប៉ុន្តែនៅពេលលោកឃើញព័ត៌មានដកស្រង់សំដី លោក កឹម សុខា ចុះផ្សាយថា លោក ហ៊ុន សែន កំពុងតែភ័យខ្លាចចាញ់ឆ្នោតនោះ លោកថានឹងប្រើ “បន្លាជួសបន្លា” បើមានការរារាំងមិនឲ្យចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងរូបនេះ។លោកថ្លែងថា៖ “សូមកុំគំរាមធ្វើបាតុកម្មឲ្យសោះ។ បើគេចង់ធ្វើគេធ្វើហើយ តែគ្រាន់តែវាមិនទាន់ដល់ម៉ោង។ គេបញ្ជូនសមត្ថកិច្ចទៅភ្លាមចាប់បានភ្លាមហ្នឹងហើយវាយខ្នោះតាមបែបអាមេរិកាំងវាយខ្នោះពីក្រោយខ្នង។ កុំលេងអាបាតុកម្មហ្នឹងឲ្យសោះ លទ្ធភាពបន្លាជួសបន្លា អាចនឹងកើតមាន សូមកុំគំរាមឲ្យសោះ”។លោក ហ៊ុន សែន ក៏បានព្រមានអ្នកការទូតបរទេសទូតនានាឲ្យពិនិត្យមើលឡើងវិញចំពោះករណីនេះ ដែលលោកថាលោក កឹម សុខា បានបង្វែររឿងបុគ្គលធ្វើខុសច្បាប់ទៅជារឿងនយោបាយ។ប្រភពVOD

http://vodhotnews.com/2016/06/hun-sen-will-use-force-for-force-in-kem-sokha-case

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា