លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកែសម្រួលការសម្រេចចិត្តរបស់លោកក្នុងការដកតំណែងឧត្តមសេនីយ៍ លោក ម៉ម ស្រ៊ីមវណ្ណា រឿងប្រើពាក្យ”អាប៉ូលិសចរាចរណ៍” តែលោកសម្រេចបញ្ចប់តំណែងក្នុងនាមជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។កាលពីម៉ោង២យប់អធ្រាត្រចូលថ្ងៃទី៣០ ខែមិថុនា លោក ហ៊ុន សែន បានប្រកាសនៅលើហ្វេសប៊ុករបស់លោកដកតំណែងឧត្តមសេនីយ៍ផ្កាយបី លោក ម៉ម ស្រ៊ីមវណ្ណា ក្រោយពីមានការបង្ហោះវីដេអូតាមប្រព័ន្ធសង្គមរឿងមន្រ្តីនគរបាលចរាចរណ៍ឃាត់រថយន្តដែលមានឧត្តមសេនីយ៍រូបនោះធ្វើដំណើរជាមួយ។នៅម៉ោងជាង៨ព្រឹកនេះ លោក ហ៊ុន សែន បានបង្ហោះសារតាមហ្វេសប៊ុក ដោយកែសម្រួលការសម្រេចចិត្តរបស់លោក រក្សាទុកឋានន្តរស័ក្តិជាឧត្តមសេនីយឯកនៃនគរបាលជាតិ។ លោកបញ្ជាក់ថាការសម្រេចនេះគឺឆ្លងកាត់ការផ្តល់យោបល់របស់បងប្អូនមួយចំនួនដែលផ្តល់មតិតាមហ្វេសប៊ុក។ លោកបញ្ជាក់ថា៖ “អនុវត្តវិន័យចំពោះលោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា ដោយដកតួនាទីពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែររក្សាទុកឋានន្តរសក័ជាឧត្តមសេនីយឯកនៃនគរបាលជាតិតទៅទៀត។ប្រភពVOD
http://vodhotnews.com/2016/06/pm-decides-not-to-dispose-three-star-official-opposition